បណ្តាប្រភពពត៌មានដែលទើបតែលេចឡើងនៅលើទំព័រ New York Times ពិតជានឹងធ្វើអោយ
មនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង នោះក៏ព្រោះតែប្រាក់ចំណូលរបស់ CEO Apple កាល
ពីកំឡុងឆ្នាំ ២០១១ កន្លងទៅមានចំនួនឡើងរហូតដល់ ៣៧៨ លានដុល្លាអាមេរិក ហើយបើគិត
ជាមធ្យមគឺប្រហែលជាជាង ១លានដុល្លាអាមេរិកក្នុងមួយថ្ងៃ។
ប្រាក់ចំណូលនេះគិតបញ្ចូលទាំងប្រាក់បៀរវត្សប្រចាំឆ្នាំចំនូន ៩០០.០០០ ដុល្លាអាមេរិក ប្រាក់
រង្វាន់ដែលមានចំនួនប្រហាក់ប្រហែល និងបរិមាណប័ណ្ណភាគហ៊ុនដែលមានតំលៃយ៉ាងច្រើន
មហិមារហូតដល់ ៣៧៦ លានដុល្លាអាមេរិក។ បរិមាណនៃប័ណ្ណភាគហ៊ុននេះនឹងត្រូវបានធ្វើការ
ផ្តល់ជូនជាបណ្តើរៗដល់ CEO របស់ Apple លោក Tim Cook ក្នុងកំឡុងរយៈពេល ១០ឆ្នាំ។ លោក
Tim Cook អាចនឹងទទួលបានទឹកប្រាក់ទាំងនោះចំនូនពាក់កណ្តាលនៅឆ្នាំ ២០១៦ និងចំនូនដែល
នៅសេសសល់នឹងត្រូវបានផ្ទេរចូលទៅក្នុងគណនីរបស់លោកផ្ទាល់នៅឆ្នាំ ២០២១ (ភាគហ៊ុន
គិតតាមតំលៃទីផ្សារ) ។
ជាមួយកំរិតប្រាក់ចំណូលដ៏ច្រើននោះ លោក Tim Cook គឺជាបុគ្គលមួយរូបដែលមានឈ្មោះនៅ
លំដាប់លើគេក្នុងបញ្ជីឈ្មោះ "បណ្តា CEO មានប្រាក់ចំណូលខ្ពស់បំផុតក្នុងប្រទេសអាមេរិក" ។
បុគ្គលដែលមានឈ្មោះបន្ទាប់គឺ CEO របស់ក្រុមហ៊ុន Oracle ដែលនៅក្នុងឆ្នាំកន្លងទៅនេះលោក
ទទួលបានប្រាក់ចំណូលប្រហែល ៧៧ លានដុល្លាអាមេរិកគឺស្មើ ១/៥ ធៀបជាមួយលោក Cook
។ បច្ចុប្បន្នលោក Tim Cook កាន់កាប់នៅក្នុងដៃប្រហែល ១,៣៦ លានភាគហ៊ុនរបស់ Apple ដែល
មានតំលៃ ៥៨៩ លានដុល្លាអាមេរិក (តាមតំលៃទីផ្សារបច្ចុប្បន្ន) ។
ក្រៅពីលោក Tim Cook និង Steve Jobs បុគ្គលិកមួយចំនូនទៀតដែលទាក់ទងនឹងផ្លាកយីហោរ
Apple ដូចជាសហស្ថាបនិក Stephen Wozniak រឺក៏អគ្គនាយករងទទួលភារកិច្ចខាងរចនាលោក
Jonathan Ive ក៏ក្លាយជាបុគ្គលដែលមានទ្រព្យសម្បត្តិយ៉ាងច្រើនផងដែរ ដោយសារតែតំលៃភាគ
ហ៊ុនរបស់ Apple មានការកើនឡើងយ៉ាងខ្ពស់នាពេលកន្លងមក។ ក្នុងនោះបើទោះបីជាលោក
Wozniak បានចាកចេញពី Apple តាំងពីឆ្នាំ ១៩៨៧ ក៏ដោយ ប៉ុន្តែលោកនៅតែជាម្ចាស់ហ៊ុនម្នាក់
ដែលមានទ្រព្យសម្បតិ្តនៅក្នុងដៃមិនតិចជាង ១០០ លានដុល្លាអាមេរិកនោះឡើយ។
ចំណែកលោក Jonathan Ive ដែលជាអ្នកទទួលភារកិច្ចសំខាន់ក្នុងការរចនាម៉ូដសំរាប់សមិទ្ធិផល
របស់ Apple នឹងត្រូវបានទទួលបា្រក់បន្ថែមទៀតចំនួន ២៥ លានដុល្លាអាមេរិកនៅក្នុងឆ្នាំនេះផង
ដែរ អមជាមួយបរិមាណទ្រព្យសម្បត្តិនៅក្នុងដៃបច្ចុប្បន្នចំនួន ១០០ លានដុល្លាអាមេរិកនោះ។
គិតចាប់តាំងពីពេលដែលបានចូលប្រឡូកនៅក្នុងទីផ្សារភាគហ៊ុនកាលពីឆ្នាំ ១៩៨០ មក, Apple
បានបង្កើតឡើងនូវមហាសេដ្ឋីប្រហែលជា ៣០០ នាក់ទាំងដោយផ្ទាល់និងប្រយោល ហើយ ៤០
នាក់ក្នុងចំណោមនោះគឺជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនមួយនេះ។ តំលៃរបស់ Apple ក្នុង
ដំណាក់កាលបច្ចុប្បន្នមានចំនួនប្រហែល ៣៤០ ពាន់លានដុល្លាអាមេរិក៕
ប្រភព៖ Zing
ដោយ៖ រស្មី