បន្ទាប់ពីធ្វើការរង់ចាំអស់មួយរយៈពេល ទីបញ្ចប់ Lenovo បានចាប់ផ្តើមអនុញ្ញាតអោយអ្នក
ប្រើប្រាស់ទូទៅអាចធ្វើការសុំកក់ទិញជាមុននូវសមិទ្ធិផល Ultrabook ដែលជាសមិទ្ធិផល
ដំបូងបង្អស់របស់ខ្លួនហើយដែលមានឈ្មោះថា IdeaPad U300s ។
ឧបករណ៍ Ultrabook របស់ Lenovo នេះមានកំរាស់ ១៤,៩មីលីម៉ែត្រ ទំងន់ ១,៣២គីឡូក្រាម
ប្រើប្រាស់ Processor Intel Core i7-2677M មានល្បឿន ១,៨GHz និងអាចឡើងដល់ ២,៩GHz
អាស្រ័យលើបច្ចេកវិទ្យា Intel Turbo Boost Technology 2.0 ។
IdeaPad U300s ប្រើប្រាស់អេក្រង់ទំហំ ១៣,៣អ៊ីង មាន resolution ១៣៦៦x ៧៦៨ pixel
និង RAM ប្រភេទ DDR3 ទំហំ ៤GB, webcam ១,៣Mpx, Keyboard ប្រភេទ Breathable ដែល
អាចការពារបានពីការរលុប។ ចំពោះ Hard Drive ប្រភេទ SSD ទំហំ ២៦៥GB និងចំណាយ
រយៈពេល reboot ពី ៨ ទៅ ១០ វិនាទី ។
មិនត្រឹមតែប៉ុណ្ណោះ IdeaPad U300s ក៏មានបំពាក់បន្ថែមនូវប្រព័ន្ធសំរាប់ធ្វើអោយម៉ាស៊ីន
ត្រជាក់ប្រភេទ Advanced Cooling Technology និងបច្ចេកវិទ្យា Lenovo Long Life Battery
សំរាប់អោយរយៈពេលនៃការប្រើប្រាស់ថ្មមានរយៈពេលឡើងដល់ ៦ម៉ោង និងរយៈពេល
សាកថ្មក៏លឿនបំផុតផងដែរ។ ក្រៅពីនោះ Ultrabook IdeaPad U300s ក៏មានកន្លែងសំរាប់
ភ្ជាប់ផ្សេងៗដូចជា Bluetooth, Wi-Fi, USB 2.0, USB 3.0,និង HDMI ទៀតផង។ តំលៃរបស់
IdeaPad U300s នេះវិញគឺមានតំលៃប្រមាណជា ១៥០០ដុល្លាអាមេរិកក្នុងមួយគ្រឿង៕