CamNews

ទូរស័ព្ទ 

Dell បោះបង់ Netbook ងាកមកផ្តោតលើការអភិវឌ្ឍន៍ កុំព្យូទ័រកំរាស់ស្តើងវិញ

កាលពីពេលថ្មីៗនេះ Dell បានធ្វើការបញ្ជាក់ជាផ្លូវការស្តីពីគំរោងដែលក្រុមហ៊ុនមួយនេះនឹង
មិនបន្តផលិតនូវឧបករណ៍ netbook ទៀតទេ គឺនៅក្រោយពេលដែលក្រុមហ៊ុនបានធ្វើការ
លប់ចេញនូវពត៌មានដែលស្តីអំពីបណ្តាឧបករណ៍ស្ថិតនៅក្នុងស្រឡាយ netbook Inspiron
Mini 10 ចេញពីគេហទំព័រលក់ផលិតផលលើ អ៊ីនធើណែត របស់ខ្លួន។ ដោយឡែកចំពោះ
ស្រឡាយ netbook កាត់នឹងឧបករណ៍ Tablet Inspiron Duo ក៏នឹងមិនត្រូវបានបន្តធ្វើការលក់
ទៀតនោះដែរ។

បច្ចុប្បន្នមានតែផលិតផល netbook Latitude សំរាប់អ្នកជំនួញប៉ុណ្ណោះទេដែល Dell នៅបន្ត
លក់ចេញ។ ហើយទន្ទឹមនឹងនោះ Dell ក៏បានអោយដឹងផងដែរថា ក្រុមហ៊ុនក៏នឹងមិនបន្តធ្វើ
ការបញ្ចេញនូវឧបករណ៍ netbook ប្រើប្រាស់ platform ប្រភេទ Cedar Trail របស់ Intel ទៀត
នោះដែរ រឺអាចនិយាយតាមបែបផ្សេង គឺ Dell បានធ្វើការបោះបង់ចោលទាំងស្រុងនូវគំរោង
ធ្វើការអភិវឌ្ឍន៍លើប្រភេទកុំព្យូទ័រយួរដៃមានរាងតូចនិងតំលៃទាបនេះ។ អគ្គនាយកខាងផ្នែក
ទីផ្សាររបស់ Dell លោក Alison Gardner បាននិយាយថា ក្រុមហ៊ុននឹងងាកមកផ្តោតលើការ
អភិវឌ្ឍន៍នូវប្រភេទកុំព្យូទ័រយួរដៃមានកំរាស់ស្តើងប៉ុន្តែមានប្រព័ន្ធដំណើរការខ្លាំងក្លា និងលទ្ធ
ភាពជាច្រើននូវក្នុងវិស័យ laptop ចំបងរបស់ក្រុមហ៊ុននៅក្នុងឆ្នាំខាងមុខគឺជា Ultrabook។នៅ
ក្រោយពេលនៃការបរាជ័យនៃឧបករណ៍ Dell Adamo , Dell បានអោយដឹងថាខ្លួននៅមិនទាន់
ធ្វើការបោះបង់ចោលនូវគំនិតធ្វើការប្រកួតប្រជែងគ្នាជាមួយបណ្តាក្រុមហ៊ុនកុំព្យូទ័រផ្សេងៗ
នៅលើទីផ្សារនៃផលិតផលកុំព្យូទ័រយួរដៃដែលមានកំរាស់ស្តើង និងទំងន់ស្រាលនោះទេ៕

ប្រភព៖ The Verge
ដោយ៖ រដ្ឋា

Tags: electronictechnologylaptopultrabookdellnetbooktablet inspiron duonetbook inspiron mini 10netbook latitudedell adamo