រឿង "Avatar" គឺជាកន្លែងដែលអាចរស់នៅប្រកបដោយសុវត្ថិភាពរបស់មនុស្សភពផ្សេង ជាជាង
ភពធំៗនានា។
អ្នកអវកាសវិទូយល់ឃើញដូចខាងលើ បន្ទាប់ពីបានរកឃើញភពថ្មី ចំនួន ១៥ ដែលវិលជុំវិញតំបន់
ដែលអាចរស់នៅបាន របស់ផ្កាយមួយចំនួន។ ភពទាំងនេះ សុទ្ធតែមានទំហំធំ ដូចទៅនឹងភព Jupiter
ឬ Neptune ។
បណ្ដាភពធំៗ ដូចខាងលើនឹងមិនមានបរិយាកាសដែលអាចរស់នៅបានដូចផែនដី ប៉ុន្ដែ បណ្ដាព្រះ
ច័ន្ទដែលវិលជុំវិញភពទាំងនោះ បែរជាអាចមានព្រៃឈើ សមុទ្រទឹក និងសត្វមានជីវិត ដូចទៅនឹង
ព្រះច័ន្ទ Pandora ដែលត្រូវបានគេរៀបរាប់នៅក្នុងរឿង Avatar ។
លោក Chris Lintott សាស្ដ្រាចារ្យមកពីសាកលវិទ្យាល័យ Oxford ថ្លែងថា ៖ "អាចនឹងមានពិភពមាន
ជីវិតប្រកបដោយភាពសម្បូរបែរ កំពុងស្ថិតនៅលើព្រះច័ន្ទដែលវិលជុំវិញបណ្ដាភពនៅតំបន់ណាមួយ
ចំនូន ក្នុងលំហអាកាស ដែលមានទំហំប្រហាក់ប្រហែល ភព Jupiter ឬ Neptune របស់ប្រព័ន្ធព្រះ
អាទិត្យយើង " ។