CamNews

បច្ចេកវិទ្យា 

Microsoft បញ្ចេញគេហទំព័រសង្គម So.cl សំរាប់សិស្ស និស្សិត

កាលពីពេលថ្មីៗនេះ Microsoft ទើបតែបានបញ្ចេញនូវសេវកម្មគេហទំព័រសង្គមដោយឡែក
របស់ខ្លួនមួយដែលមានឈ្មោះថា So.cl និងដែលមានលក្ខណៈខុសគ្នាទៅនឹង Google+ និង
Facebook ។ យោងតាមប្រភពពត៌មានមួយចំនួនបានអោយដឹងថាពាក្យ So.cl គឺអានដូចជា
social គឺជាសេវាកម្មគេហទំព័រមួយដែលជួយដល់សិស្ស និស្សិតទាំងឡាយអាចសិក្សារួមគ្នា
ក៏ដូចជាការរៀបចំទុកដាក់នូវរាល់ឯកសារទាំងឡាយផងដែរ។ បច្ចុប្បន្ន Microsoft ហៅវាថា
គឺជា" គំរោងស្រាវជ្រាវពិសោធនន៍ថ្មី" និងសំរាប់តែសិស្ស និស្សិតដែលកំពុងតែសិក្សាផ្នែក
បច្ចេកវិទ្យា និងរចនានៅឯសាកលវិទ្យាល័យ Washington, សាកលវិទ្យាល័យ Syracuse និង
សាកលវិទ្យាល័យ New York ​ប៉ុណ្ណោះ។
Microsoft បានអោយដឹងថា "So.cl ត្រូវបានរចនានិងបង្កើតឡើងដើម្បីនាំមកអោយបណ្តា
សិស្ស និស្សិតទាំងឡាយអាចភ្ជាប់ទំនាក់ទំនងជាមួយគ្នា ចែករំលែកនូវពត៌មានមានសារៈ
ប្រយោជន៍ទៅវិញទៅមកមានភាពលឿនរហ័ស ក៏ដូចជាការបង្កើតនូវទំព័រផ្ទាល់ខ្លួនមួយ
ដើម្បីធ្វើការប្រមូលផ្តុំទាំងពត៌មានខាងក្នុងនិងខាងក្រៅនៃថ្នាក់រៀនផងដែរ។ និយាយតាម
បែបផ្សេង " So.cl ជួយធ្វើការកែប្រែទំព័រសង្គមអោយក្លាយជាថ្នាក់រៀនថ្មីមួយ" ។

សេវាកម្ម So.cl ជាក់ស្តែងគឺជាគេហទំព័រសំរាប់ស្វែងរកមួយ ដែលក្នុងនោះមានទាំងកម្មវិធី
ស្វែងរកមួយដែលជំនួយពី Bing ។ កម្មវិធីនេះបង្ហាញនូវរាល់ឯកសារទិន្នន័យដែលបានស្វែង
រក ហើយក៏នឹងតម្រូវអោយសិស្ស និស្សិតធ្វើការចែករំលែកនូវ link ដែលពួកគេស្វែងរក
ឃើញនោះផងដែរ។ សិស្សនិស្សិតក៏អាចបង្កើតនូវសមាគមន៍ដោយឡែករបស់ខ្លួនមួយជុំវិញ
បញ្ហាទាំងឡាយដែលទាក់ទងនឹងបញ្ហាការពិភាក្សា សិក្សាស្រាវជ្រាវលើមុខវិជ្ជាដែលពួកគេ
ចូលចិត្តទៀតផង។

មុខងារពិសេសបំផុតរបស់ So.cl គឺផ្តោតលើរាល់អត្ថបទដែលបានបង្ហោះឡើង ហើយអត្ថបទ
ទាំងនោះអាចនឹងផ្ទុកនូវខ្លឹមសារជាច្រើនដែលមានការ Update ជារៀងរាល់ពេល រឺក៏ link ជា
ច្រើន ក៏ដូចជារួបភាព....ជាដើម។ រាល់ខ្លឹមសារអត្ថបទ ក៏អនុញ្ញាតអោយមានមុខងារបញ្ចេញ
មតិ (comment) និង tag រឺក៏ attache នៅលើគេហទំព័រផងដែរ។

មុខងារផ្សេងមួយទៀតគឺ "video party" គឺជាមុខងារចែករំលែក វីដេអូជាក្រុម និង link ដែល
មានការតភ្ជាប់ទៅនឹងឧបករណ៍ស្វែងរករបស់ទំព័រ ។ អ្នកប្រើប្រាស់ So.cl អាចបង្កើតនូវ
video party បានតាមវិធីស្វែងរកនិងប្រមូលរាល់បញ្ជីឈ្មោះនៃវីដេអូនៅលើ YouTube បន្ទាប់
មកដាក់បញ្ចូលគ្នា។​ រាល់ video party ត្រូវបានរក្សាទុកក្រោមទំរង់ជា collection ហើយអ្នក
ប្រើបា្រស់ក៏អាចមើល collection របស់អ្នកផ្សេងបានផងដែរ និងផ្ទុយមកវិញ។
បច្ចុប្បន្នគេហទំព័រសង្គម So.cl កំពុងត្រូវបាន Microsoft ផ្តោតសំខាន់តែសំរាប់ក្រុមសិស្ស
និស្សិត ប៉ុណ្ណោះ ប៉ុន្តែប្រហែលជានៅក្នុងរយៈពេលខាងមុខ So.cl នឹងត្រូវបានបើកចំហរ
អោយកាន់តែទូលាយសំរាប់អ្នកប្រើប្រាស់ទូទៅ ដែលគេជឿជាក់ថាវាគឺជាគូរប្រជែងថ្មីមួយ
ទៀតរបស់ Facebook រឺ Google + ផងដែរ៕

ប្រភព៖ VentureBeat
ដោយ៖ រស្មី

Tags: facebookelectronicmicrosofttechnologygoogle +social networkso.clvideo partysocial searchstudents