CamNews

បច្ចេកវិទ្យា 

Facebook បញ្ចេញកំណែ Timeline នៅលើ iPhone

រយៈពេលត្រឹមតែប៉ុន្មានថ្ងៃនៅក្រោយដែល Facebook អនុញ្ញាតអោយអ្នកប្រើប្រាស់ទូទាំង
ពិភពលោកអាចប្រើប្រាស់បានដោយសេរីនូវមុខងារ Timeline ពេលនេះគេហទំព័រសង្គមដ៏ធំ
បំផុតនៅលើពិភពលោកមួយនេះក៏បានបញ្ចេញនូវកំណែ Timeline ថ្មីមួយទៀតសំរាប់ទូរស័ព្ទ
iPhone ផងដែរ។

ជាក់ស្តែងកំណែ Timeline នេះមានវត្តមាននៅលើ iPhone តាំងតែពីយូរណាស់មកហើយដែរ
ប៉ុន្តែអ្នកប្រើប្រាស់គឺអាចចូលទៅកាន់គេហទំព័រនៅលើទូរស័ព្ទបានតែតាមរយៈអាស័យដ្ឋាន
m.facebook.com នៅលើកម្មវិធី Browser Safari របស់ iPhone ប៉ុណ្ណោះ។ ប៉ុន្តែពេលនេះអ្នក
ប្រើប្រាស់អាចទាញយកនូវកំណែថ្មីបំផុតមួយទៀតសំរាប់ iPhone ដើម្បីប្រើប្រាស់ហើយ។

កំណែ Timeline សំរាប់ iPhone នេះមិនដូចគ្នានឹងអ្វីដែលអ្នកបានឃើញមាននៅលើ Browser
លើកុំព្យូទ័រនោះទេ។ ជំនួសអោយការបែងចែកជាពីរផ្នែក Timeline សំរាប់លើ iPhone គឺមាន
លក្ខណៈដាក់តំរៀបលើគ្នាជាបន្តបន្ទាប់ ប៉ុន្តែវាត្រូវបានរៀបចំទៅតាមលំដាប់នៃពេលវេលា
ដែលអនុញ្ញាតអោយលោកអ្នកអាចមើលបានឡើងវិញនូវរាល់ខ្លឹមសារទាំងឡាយដែលបាន
បង្ហោះកាលពីអតីតកាលដូចនៅលើ កុំព្យូទ័រអញ្ចឹងដែរ។

ចូរចូលទៅកាន់ Apple App Store ដើម្បីទាញយកនូវកំណែ Timeline សំរាប់ iPhone របស់
លោកអ្នកឥឡូវនេះ។ ស្របពេលជាមួយគ្នានេះដែរកំណែ Timeline សំរាប់ iPad ​ក៏នឹងបង្ហាញ
វត្តមានក្នុងពេលឆាប់ៗនេះផងដែរ៕

​ប្រភព៖ Mashable
ដោយ៖ រដ្ឋា

Tags: facebookelectronicipadtechnologyiphonetimelinesocial networkapple app store