Apple និង
Google គឺជាក្រុមហ៊ុនបច្ចេកវិទ្យា"យក្ស" ចំនួនពីរដែលមានការប្រកួតប្រជែងគ្នា
យ៉ាងខ្លាំងក្លាអស់រយៈពេលដ៏យូរយារណាស់មកហើយ។ បើគិតចាប់តាំងពីពេលចាប់ផ្តើម
ដំណើរការដំបូងដូចគ្នា
Apple មានអាយុកាលច្រើនជាង
Google ប៉ុន្តែភាពជោគជ័យរបស់
ក្រុមហ៊ុនទាំងពីរនេះហាក់មានភាពប្រដេញគ្នាយ៉ាងប្រកិត។ ខាងក្រោមនេះគឺជាតួរលេខមួយ
ចំនួនស្តីអំពីភាពខុសគ្នារវាងក្រុមហ៊ុន "យក្ស" ទាំងពីរនេះ ៖
តំលៃទីផ្សារ
កាលពីកំឡុងខែសីហា Apple បាននាំមុខ Exxon និងបានក្លាយជាក្រុមហ៊ុនដែលមានតំលៃ
នៅលើទីផ្សារធំបំផុតនៅក្នុងពិភពលោកជាមួយតំលៃ ៣៦២,១៩ ពាន់លានដុល្លាអាមេរិក។
ចំណែក Google វិញមានតំលៃត្រឹមតែ ២០០,៩៣ពាន់លានដុល្លាអាមេរិកប៉ុណ្ណោះ។
ចំនួនបុគ្គលិក
ចំនួនបុគ្គលិករបស់ Apple មានចំនួនជិតស្មើ ២ដងនៃចំនួនបុគ្គលិករបស់ Google ប៉ុន្តែភាគ
ច្រើននៃបុគ្គលិករបស់ Apple គឺជាបុគ្គលិកដែលធ្វើការនៅឯ Apple Store (៣៦០០០នាក់)។
ចំនួនឆ្នាំដំណើរការ
រហូតមកដល់បច្ចុប្បន្ន Apple ដំណើរការបាន ៣៤ឆ្នាំហើយ ចំណែក Google បានត្រឹមតែ ១៣
ឆ្នាំប៉ុណ្ណោះ។
តំលៃភាគហ៊ុន IPO
នៅក្នុងដំណាក់កាលដំបូងនៃការអនុវត្តន៍ IPO តំលៃភាគហ៊ុនរបស់ Apple តំលៃ ២២ដុល្លា
អាមេរិកចំនែកតំលៃភាគហ៊ុនរបស់ Google គឺខ្ពស់ជាងយ៉ាងច្រើន (៨៥ដុល្លាអាមេរិក) ។
តំលៃភាគហ៊ុនពេលបច្ចុប្បន្ន
បើទោះបីជា Apple គឺជាក្រុមហ៊ុនដែលមានតំលៃខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ប៉ុន្តែ
តំលៃភាគហ៊ុនបច្ចុប្បន្នរបស់ Google ខ្ពស់ជាងទ្វេរដងនៃតំលៃភាគហ៊ុនរបស់ Apple។
ចំនួនប្រព័ន្ធប្រតិបត្តិការ
បច្ចុប្បន្នទាំង Apple និង Google ក្រុមហ៊ុននីមួយៗសុទ្ធតែមានប្រព័ន្ធប្រតិបត្តិការចំនួនពីរ៖
Apple ជាមួយ iOS និង Mac OS ចំណែក Google ជាមួយ Android និង Chrome OS ។
ទំហំផ្ទៃរបស់ទីស្នាក់ការ
បច្ចុប្បន្នទីស្នាក់ការរបស់ Apple មានផ្ទៃធំជាង Google បន្តិច ប៉ុន្តែនៅពេលទីស្នាក់ការ Apple
Campus 2 រូប UFOs សាងសង់រួចរាល់នោះទំហំផ្ទៃរបស់ Apple នឹងធំជាងយ៉ាងច្រើនបើធៀប
ជាមួយផ្ទៃនៃទីសា្នក់ការរបស់ Google ។
តំលៃទីផ្សារនៃ CEO
លោក Tim Cook ទើបតែឡើងកាន់តំណែងជា CEO របស់ Apple បានប្រហែល ៣ខែប៉ុណ្ណោះ
ហេតុដូច្នេះតំលៃរបស់លោកនៅមិនទាន់អាចកំណត់បាននៅឡើយ។ ចំណែកតំលៃរបស់
លោក Steve Jobs វិញនៅកំឡុងខែ តុលា ពេលដែលលោកទទួលមរណៈភាពគឺមានតំលៃ
៧ពាន់លានដុល្លាអាមេរិក (ភាគច្រើនពឹងផ្អែកទៅលើតំលៃភាគហ៊ុនរបស់ Pixar)។ ហើយ
ខណៈពេលនោះដែរតំលៃរបស់ Larry Page មានចំនួន ១៦,៧ពាន់លានដុល្លាអាមេរិក។
កំរិតប្រាក់បៀរវត្ស
ភាពខុសគ្នាដ៏ធំបំផុតអំពីកំរិតប្រាក់បៀរវត្សរបស់ CEO រវាង Apple និង Google គឺនៅពេល
ដែលកំរិតប្រាក់បៀរវត្សរបស់លោក Tim Cook គឺមានចំនួន ៨០០.០០០ដុល្លាអាមេរិក (ឆ្នាំ
២០១០, មិនទាន់បូកបញ្ចូលប្រាក់ឧបត្ថម្ភ និងប្រាក់រង្វាន់លើកទឹកចិត្តនៅឡើយ) ចំណែក
ប្រាក់បៀរវត្សរបស់ Larry Page វិញគឺត្រឹមតែ ១ដុល្លាអាមេរិកប៉ុណ្ណោះ។
អាយុរបស់ CEO
CEO កាលពីមុនរបស់ Apple លោក Steve Jobs និង CEO ចាស់លោក Eric Schmidt របស់
Google មានអាយុប្រហាក់ប្រហែលគ្នា ប៉ុន្តែពេលនេះភាពខុសគ្នារវាងអាយុរបស់ CEO ថ្មី
ទាំងពីរគឺលើសខ្វះគ្នា ១៣ឆ្នាំ។
ចំនួន CEO សរុបតាំងពីដើមរហូតមកដល់បច្ចុប្បន្ន
ក្នុងរយៈពេល ៣៤ឆ្នាំនៃដំណើរការ Apple បានឆ្លងកាត់អាយុកាលនៃ CEO ចំនួន ៥រូបចំណែក
Google ឆ្លងកាត់តែ ២រូបប៉ុណ្ណោះក្នុងរយៈពេល ១៣ ឆ្នាំនៃដំណើរការរបស់ខ្លួន។
អ្នកបង្កើត
Ronald Wayne ចាកចេញពី Apple និងបានបន្សល់ទុកភាគហ៊ុនគឺក្នុងរយៈពេលត្រឹមតែ ២
សប្តាហ៍ប៉ុណ្ណោះ មុនលោកចាកចេញពីក្រុមហ៊ុនពីក្រុមហ៊ុននេះ។
ចំនួនឧបករណ៍
គិតមកដល់ខែ តុលា ចំនួនឧបករណ៍ដែលដំណើរការដោយ iOS និងកំពុងតែដំណើរការ
(បូករួមទាំង iPad) គឺមានចំនួន ២៥០លានគ្រឿង ចំណែកចំនួនឧបករណ៍ដំណើរការដោយ
Android មានចំនួនត្រឹមតែ ១៩០លានគ្រឿងប៉ុណ្ណោះ។
លទ្ធផលនៃការស្វែងរក
ចំពោះមនុស្សទូទៅ នៅពេលដែលលឺឈ្មោះ Apple គ្រប់គ្នាតែងតែគិតថា Apple គឺជាឈ្មោះ
ដែលត្រូវបានគេស្វែងរកច្រើនជាង Google ទៅទៀត ប៉ុន្តែជាក់ស្តែងគឺផ្ទុយស្រឡះ Apple គឺ
ត្រូវបានស្វែងរកមានចំនួនត្រឹមតែ ១,៦៤ពាន់លានដងប៉ុណ្ណោះ ខណៈពេលដែល Google ត្រូវ
បានគេស្វែងរកមានចំនួនរហូតដល់ ១២,៦៤ពាន់លានដង (ប៉ុន្តែទោះជាយ៉ាងនេះក្តី Google គឺជាកម្មវិធីស្វែងរកស្រាប់ទៅហើយ) ។
គេហទំព័រសង្គម
Apple បានប្រឡូកចូលក្នុងវិស័យគេហទំព័រសង្គមបានត្រឹមតែចំនួន ១ដងប៉ុណ្ណោះជាមួយនឹង
Ping និងមិនទទួលបានជ័យជំនះនោះឡើយ។ ចំណែក Google បានសាកល្បងចំនួន ៥ដង
ទៅហើយ ហើយបច្ចុប្បន្ននេះគឺកំពុងតែសាកល្បងជាមួយ Google+ ។
ចំនួនគេហទំព័រសង្គមដែលត្រូវបានលប់បំបាត់ចោល
ចំនួន blog ជាផ្លូវការ
គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់នូវសេវាកម្មគេហទំព័រជាច្រើនប្រភេទ, Google មានរហូតដល់ចំនួន
១៨១ blog ជាផ្លូវការដើម្បីផ្គត់ផ្គង់ពត៌មានសំរាប់អ្នកប្រើប្រាស់ទូទៅ ស្របពេលជាមួយគ្នានោះ
ដែរ Apple ពុំមាន blog ណាមួយនោះឡើយ។
ចំនួន follower នៅលើ Twitter
Apple មិនបានចូលរួម Twitter នោះទេ ចំណែកគណនី Twitter របស់ Google មានចំនួន
រហូតដល់ ៣.៩៣៦.៣៣៨ follower ៕
ប្រភព៖ PC World
ដោយ៖ រដ្ឋា