CamNews

ទូរស័ព្ទ 

Apple ឈ្មះក្តី, HTC នឹងត្រូវហាមមិនអោយលក់ទូរស័ព្ទ នៅឆ្នាំក្រោយ

គណៈកម្មការពាណិជ្ជកម្មអន្តរជាតិហៅកាត់ថា (ITC) ទើបតែបានចេញសេចក្តីសំរេចរបស់
ខ្លួនកាលពីពេលថ្មីៗនេះ ធ្វើការចោទប្រកាន់ទៅលើ HTC ថាបានរំលោភលើកម្មសិទ្ធិបញ្ញា
មួយរបស់ Apple ។ ប្រការនេះគឺជាកត្តាមួយដែលជំរុញអោយ smartphone ជាច្រើនរបស់
ក្រុមហ៊ុនតៃវ៉ាន់ នឹងត្រូវធ្វើការហាមលក់នៅក្នុងប្រទេសអាមេរិកចាប់ពីថ្ងៃទី ១៩ខែមេសា
ឆ្នាំ ២០១២ តទៅ។

នេះគឺជាដំណឹងដែលមិនសប្បាយចិត្តបំផុតសំរាប់ភាគីខាង HTC ពីព្រោះពួកគេកំពុងតែនាំ
មុខគេនៅក្នុងទីផ្សារ smartphone ក្នុងប្រទេសអាមេរិកជាមួយចំនួន ៥,៥លានគ្រឿងដែល
បានលក់ចេញនៅក្នុងត្រីមាសទី ៣ គឺនាំមុខទាំង Apple និង Samsung។ ប៉ុន្តែបើទោះបីជា
យ៉ាងនេះក្តី HTC និងដៃគូរ Google នៅមានរយៈពេលចំនួន ៤ខែទៀតក្នុងការកែប្រែស្ថាន
ភាពខាងលើនេះ។

នៅក្រោយពេលសេចក្តីសំរេចរបស់ ITC ក្រុមហ៊ុន តៃវ៉ាន់ហាក់ដូចជាមិនមានក្តីបារម្មណ៍
អ្វីនោះឡើយ។ "យើងខ្ញុំមានអារម្មណ៍ថាមានការពេញចិត្តចំពោះសេចក្តីសំរេចខាងលើនេះ
ណាស់ ពីព្រោះវាគ្រាន់តែជាបទល្មើសរំលោភលើកម្មសិទ្ធិដ៏តូចបំផុតដែលទាក់ទងនឹង
Interface ប៉ុណ្ណោះ។ យើងខ្ញុំនឹងធ្វើការបោះបង់ចោលទាំងស្រុងនូវរាល់មុខងារទាំងនេះនៅ
លើផលិតផលទាំងឡាយនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ" ,HTC ឆ្លើយជាមួយគេហទំព័រ BRG
តាមរយៈសារអេឡិចត្រូនិច។

HTC និង Apple កំពុងតែផ្ទុះសង្គ្រាមប្តឹងគ្នាទៅវិញទៅមកនៅតាមបណ្តាប្រទេសជាច្រើននៅ
ជុំវិញពិភពលោក។ ទាំងសងខាងសុទ្ធតែបានចោទប្រកាន់គ្នាថាបានរំលោភកម្មសិទ្ធិដោយ
ខុសច្បាប់ទៅវិញទៅមករៀងៗខ្លួន និងត្រូវតែធ្វើការចរចារ ហើយប្រសិនបើមិនធ្វើការចរចារ
ទេនឹងត្រូវខូចខាតប្រយោជន៍ជាច្រើន។ HTC បានបង្ហាញពីជំហ៊ររបស់ខ្លួនចង់ធ្វើការចរចារ
ជាមួយ Apple នៅក្រៅតុលាការ ប៉ុន្តែភាគីខាង Apple ពុំទាន់យល់ព្រមនៅឡើយ៕

ប្រភព៖ Vnexpress
ដោយ៖ រស្មី

Tags: electronicapplesamsungsmartphonetechnologyhtclicenceitc