CamNews

ផលិតផលថ្មី 

Samsung បញ្ចេញកម្មវិធីមើលវីដេអូ 3D YouTube សំរាប់ Smart TV របស់ខ្លួន

កាលពីពេលថ្មីៗនេះ Samsung បានធ្វើការបញ្ចេញជាផ្លូវការនូវកម្មវិធីថ្មីមួយសំរាប់មើល
វីដេអូនៅលើគេហទំព័រ YouTube សំរាប់សមិទ្ធិផល Smart TV របស់ខ្លួន។

ជាមួយនឹងកម្មវិធីថ្មីនេះ អ្នកប្រើប្រាស់ទូរទស្សន៍របស់ Samsung ទាំងអស់នឹងមានឱកាស
ពិសេសថ្មីមួយទៀតក្នុងការទស្សនាខ្សែវីដេអូក្នុងទំរង់ជា 3D ដែលមានចែកចាយនៅលើទំព័រ
YouTube នៅគេហដ្ឋានរបស់ពួកគេផ្ទាល់។ ចំពោះកិច្ចការដែល Samsung ជំនួយនូវកម្មវិធី
មើលវីដេអូក្នុងទំរង់ជា 3D នៅលើ Smart TV របស់ខ្លួននេះ បានបង្ហាញអោយឃើញថាវីដេអូ
ទំរង់ជា 3D កំពុងតែទទួលបានការពេញនិយមកាន់តែខ្លាំង និងមានគុណភាពខ្ពស់ជាងមុន
នៅលើ YouTube ផងដែរ។ ហើយបើទោះបីជា YouTube បច្ចុប្បន្នមានវីដេអូគុណភាពខ្ពស់
ក្នុងទំរង់ជា 3D ចំនួនជាង ៨ពាន់វីដេអូក៏ដោយ ប៉ុន្តែមិនមែនបានន័យថានរណាក៏ដោយនៅ
លើពិភពលោកយើងនេះអាចមើលបានគ្រប់គ្នានៅលើ Smart TV របស់ Samsung នោះទេ
ពីព្រោះវីដេអូទាំងនោះគឺត្រូវបានធ្វើការហាមប្រាមនៅក្នុងតំបន់មួយចំនួនដូចជា អាមេរិក
ខាងជើង អង់គ្លេស និងប្រទេសជប៉ុន ។ បណ្តាអ្នកដែលបានប្រើប្រាស់ Smart TV របស់
Samsung ទាំងអស់ចូរកុំទាន់អស់សង្ឃឹម ពីព្រោះ YouTube មិនយូរទៀតទេនឹងត្រូវបានបើក
ចំហរអោយកាន់តែទូលំទូលាយបន្ថែមទៀតនូវទីផ្សារសេវាកម្ម វីដេអូ 3D របស់ខ្លួនដើម្បីផ្តល់
ភាពងាយស្រួលក្នុងការទស្សនាដោយផ្ទាល់នៅលើទូរទស្សន៍។ កម្មវិធីមើលវីដេអូ 3D សំរាប់
Smart TV នេះ ត្រូវបាន Samsung ឧទ្ទេសនាមជាលើកដំបូងនៅឯ IFA ២០១១ ដែលបាន
ប្រព្រឹត្តឡើងកាលពីកំឡុងខែ កញ្ញា កន្លងទៅនេះ៕

ប្រភព៖ The Verge
ដោយ៖ រដ្ឋា

Tags: electronicsamsungtechnologyyoutubesmart tvvideo 3d