Gameloft -ក្រុមហ៊ុនបង្កើត game ដ៏ល្បីឈ្មោះសំរាប់ឧបករណ៍ចល័តទូទៅ នៅពេលថ្មីៗនេះ
ទើបតែបានបញ្ចេញជាផ្លូវការនូវប្រភេទ Game ថ្មីដំបូងមួយទៀតរបស់ខ្លួនសំរាប់ដោយឡែក
នៅលើគេហទំព័រកំសាន្តសង្គម Google+ ដែលមានឈ្មោះថា GT Racing: Motor Academy
ដែលអាចលេងកំសាន្តនៅលើ Browser ដោយផ្ទាល់តែម្តងគឺមិនតំរូវអោយធ្វើការតំឡើងអ្វី
នោះឡើយ ។
Game សំរាប់ Google+ របស់ Gameloft នេះជាប្រភេទ Game ប្រណាំងរថយន្តមានទំរង់ជា
3D និងត្រូវបានសរសេរដោយកម្មវិធី HTML5, និងបើទោះបីជាបច្ចុប្បន្ននេះ ទើបតែមាន
ប្រភេទ Game តែមួយគត់សំរាប់ Google+ ក៏ដោយ ប៉ុន្តែបើយោងតាមសំដីរបស់អ្នកតំណាង
ជាន់ខ្ពស់ម្នាក់របស់ Gameloft បានអោយដឹងថាក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំង
ចំពោះការបញ្ចេញ Game សំរាប់អ្នកប្រើប្រាស់គេហទំព័រសង្គមមួយនេះ ហើយទន្ទឹមនឹង
នោះក្រុមហ៊ុនក៏នឹងធ្វើការបញ្ចេញនូវប្រភេទ Game ផ្សេងៗជាច្រើនទៀតផងដែរនៅរយៈ
ពេលដ៏ខ្លីខាងមុខនេះ។
ឥឡូវនេះប្រសិនបើលោកអ្នកមានគណនីនៅលើ Google+ លោកអ្នកក៏អាចចូលទៅលេង
កំសាន្តបានភា្លមផងដែរនូវ Game ប្រណាំងរថយន្តនេះ។ Gameloft បានអោយដឹងថា GT
Racing: Motor Academy បច្ចុប្បន្នអាចលេងបានតែនៅលើ Browser ចំនួនពីរប៉ុណ្ណោះគឺ
Chrome និង Firefox ។ ចំពោះរូបសណ្ឋានកុំព្យូទ័រគឺទាបបំផុតមាន CPU ១.៨Ghz Dual core
RAM ២GB និង Card ក្រាហ្វិច ៥១២MB ៕