CamNews

ផលិតផលថ្មី 

ស្វែងរករថយន្តក្នុងចំណតដោយប្រើប្រាស់កម្មវិធី Find My Car Smart

សំរាប់លោកអ្នកដែលមានរថយន្ត ពេលខ្លះតើធ្លាប់មានការធុញទា្រន់ក្នុងការដើរស្វែងរក
រថយន្តរបស់ខ្លួននៅក្នុងចំណតដែលមានរថយន្តដ៏ច្រើនស្អេកស្កះដែររឺទេ? ប្រសិនបើមាន
ឥឡូវនេះលោកអ្នកនឹងអស់កង្វល់ទៀតហើយជាមួយនឹងកម្មវិធី Find My Car Smart ។


Bluetooth 4.0 dongle និងឧបករណ៍សំរាប់សាកថ្ម

ជាមួយនឹង Bluetooth 4.0 និង iPhone 4S ការដើររករថយន្តរបស់ខ្លួននៅក្នុងចំណតគឺកាន់
តែមានភាពងាយស្រួលបំផុតដោយពឹងផ្អែកលើកម្មវិធី Find My Car Smart (FMCS) ។
FMCS ក្នុងនោះរួមមានទាំងកម្មវិធីសំរាប់ដំណើរការនៅលើទូរស័ព្ទ iPhone 4S និងឧបករណ៍
អោយសញ្ញា Bluetooth 4.0 (មានលក្ខណៈប្រហាក់ប្រហែលគ្នានឹង Bluetooth dongle សំរាប់
Mouse ឥតខ្សែដែរ) ប្រើប្រាស់ដើម្បីដាក់ជាប់ជាមួយរថយន្ត ហើយកម្មវិធី FMCS នៅលើ
iPhone គឺជាផ្ទាំងផែនទីមួយដែលបង្ហាញយ៉ាងច្បាស់ពីទីតាំងដែលលោកអ្នកកំពុងស្ថិតនៅ
និងទីតាំងរថយន្តដែលលោកអ្នកបានចតនៅក្នុងចំណតនោះ។ សំឡឹងមើលលើផែនទីនោះ
នឹងអាចដឹងបានថារថយន្តរបស់លោកអ្នកចតនៅទីណាដោយងាយបំផុត។

FMCS បច្ចុប្បន្ននេះគឺអាចប្រើបានតែជាមួយទូរស័ព្ទ iPhone 4S ប៉ុណ្ណោះ,ហើយទូរស័ព្ទនេះ
ក៏ត្រូវបានបំពាក់នូវឧបករណ៍ Bluetooth 4.0 ដែលអាចសន្សំសំចៃថាមពលទៀតផង។ ពេល
ដែលលោកអ្នកភ្ជាប់ dongle ទៅនឹងរថយន្តរួចបញ្ឆេះម៉ាស៊ីនរថយន្ត កម្មវិធី FMCS នៅលើ
iPhone នឹងធ្វើការតភ្ជាប់ជាមួយ dongle ។ នៅពេលដែលលោកអ្នកពន្លត់ម៉ាស៊ីនវិញ កម្មវិធី
នេះនឹងធ្វើការថតចំលងទុកដោយស្វ័យប្រវត្តិនូវទីតាំងដែលបានចតតាមរយៈ GPS ដើម្បី
អោយលោកអ្នកអាចកំណត់បាននូវទីតាំងរបស់វា។

ដូច្នេះ FMCS អាចដំណើរការបានលុះត្រាតែលោកអ្នកមានទាំងកម្មវិធីនៅលើ iPhone និង
ឧបករណ៍ dongle ដែលទាំងពីរនេះមានតំលៃ ២៥ដុល្លាអាមេរិក (ដោយឡែកកម្មវិធី FMCS
នៅលើ App Store មានតំលៃ ០,៩៩ដុល្លាអាមេរិក) ។ ហើយប្រសិនបើលោកអ្នកថែមចំនួន
៥ដុល្លាបន្ថែមពីលើទៀតនោះ លោកអ្នកនឹងទទួលបាននូវឧបករណ៍សំរាប់សាកថ្មអោយ
dongle ផងដែរ។ ឧបករណ៍ FMCS ចំនួន ៥០០ ឈុតដំបូងនឹងត្រូវបញ្ជូនមកដល់ដៃអតិថិ
ជនដែលបានកក់ទិញមុននៅក្នុងខែ មករា ឆ្នាំ ២០១២ ខាងមុខនេះហើយ៕
ប្រភព៖ kickstarter
ដោយ៖ រដ្ឋា

Tags: electronictechnologyiphone 4sbluetooth 4.0donglefind my car smartfmcsbluetooth dongle