CamNews

បច្ចេកវិទ្យា 

Firefox នៅតែប្រើប្រាស់ Google ធ្វើជាកម្មវិធី Default Search សំរាប់រយៈពេល ៣ឆ្នាំទៀត

ពេលថ្មីៗនេះ Mozilla ទើបតែបានធ្វើសេចក្តីប្រកាសថា ក្រុមហ៊ុននឹងនៅបន្តចាប់ដៃគូរជា
មួយ Google តទៅទៀតក្នុងការប្រើប្រាស់កម្មវិធី Default Search របស់ក្រុមហ៊ុនមួយនេះ
នៅលើ Browser Firefox របស់ខ្លួន។ ក្រុមហ៊ុន Firefox ​បានអោយដឹងថាខ្លួនទទួលបាន
កិច្ចព្រមព្រៀងគ្នាមួយគឺ "ទទួលផលប្រយោជន៍ទាំងសងខាង" អំពីចំណូលជាមួយនឹង
Google និងអោយដឹងដែរថា Google នឹងបន្តបង្ហាញនៅលើ Browser មួយនេះយ៉ាងតិចក្នុង
រយៈពេល ៣ឆ្នាំទៅមុខទៀតផងដែរ។ បើទោះបីជាកិច្ចព្រមព្រៀងបែបនោះក៏ដោយ ប៉ុន្តែ
អ្នកប្រើប្រាស់ទាំងឡាយនៅតែអាចមានសិទ្ធិក្នុងការដាក់នូវគេហទំព័រណាមួយតាមដែល
ខ្លួនពេញចិត្ត។



មានពត៌មានចរចាមអារាមមួយចំនួននាពេលថ្មីៗនេះបានអោយដឹងដែរថា កិច្ចព្រមព្រៀងគ្នា
រវាង Google និង Mozilla នឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយក៏នឹងមិនត្រូវបានធ្វើ
ការបន្តរយៈពេលបន្ថែមទៀតនោះដែរ។ អាស្រ័យដូច្នោះហើយ Mozilla នឹងស្វែងរកនូវដៃគូរ
ថ្មីមួយផ្សេងទៀតដើម្បីអោយអ្នកប្រើប្រាស់អាចស្វែងរកទិន្នន័យតាមរយៈប្រអប់ស្វែងរក
ដែលមានស្រាប់នៅលើ Browser របស់ Firefox ។ យោងតាមប្រភពរាយការណ៍ថ្មីបំផុតមួយ
ស្តីពីហិរញ្ញវត្ថុពីខាង Mozila អោយដឹងថា ៨៤ភាគរយនៃប្រាក់ចំណេញរបស់ក្រុមហ៊ុនគឺ
ទទួលបានមកពីបណ្តាកិច្ចព្រមព្រៀងគ្នាជាមួយ Google និងអាស្រ័យដូច្នោះហើយលទ្ធភាព
តិចណាស់ដែលថា Mozilla នឹងធ្វើការបោះបង់ចោល Google និងទៅចាប់ដៃគូរជាមួយក្រុម
ហ៊ុនផ្សេងនោះ៕

ប្រភព៖ Mozilla Blog
ដោយ៖ រដ្ឋា

Tags: electronicgooglefirefoxbrowsertechnologymozilladefault search