CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Razer Blade ពន្យាពេលលក់ចេញដោយសារ Update Hard Drive ឡើង SSD

Razer Blade ជាកុំព្យូទ័រយួរដៃឯកទេសសំរាប់លេង game ត្រូវបាន Razer ឧទ្ទេសនាមកាល
ពីកំឡុងខែសីហាកន្លងទៅ និងគ្រោងចេញលក់នៅក្នុងត្រីមាសទី ៤នេះ ប៉ុន្តែគំរោងនោះបែរ
ជាមិនអាចសំរេចបានដូចការកំណត់ទុកទៅវិញ។ សេចក្តីប្រកាសជាផ្លូវការមួយរបស់ខ្លួននៅ
លើគេហទំព័រ Facebook, Razer បានអោយដឹងថាខ្លួនបានលើកពេលវេលានៃការលក់ចេញ
នូងកុំព្យូទ័រ Blade នេះទៅដើមឆ្នាំក្រោយវិញ និងកាន់តែជាក់នោះគឺក្នុងកំឡុងចុងខែមករា
ឆ្នាំ ២០១២ ពីព្រោះពួកគេត្រូវធ្វើការ Update នូវប្រភេទ Hard Drive ដែលកំពុងតែប្រើប្រាស់។

Hard Drive HDD ទំហំ ៣២០GB នៅក្នុងកុំព្យូទ័រ Blade នឹងត្រូវធ្វើការផ្លាស់ប្តូរដោយជំនួសមក
វិញនូវ Hard Drive ប្រភេទ SSD មានទំហំ ២៥៦GB ដែលមានល្បឿនកាន់តែលឿនជាងមុន។
Razer បានអោយដឹងថាការផ្លាស់ប្តូរនេះនឹងមិនធ្វើអោយមានការកើនឡើងកំរិតតំលៃបច្ចុប្បន្ន
គឺ ២៧៩៩ដុល្លាអាមេរិករបស់ Blade នោះទេ ប៉ុន្តែវាធ្វើអោយមានការយឺតពេលនៃការលក់
ចេញ។ Hard Drive ប្រភេទ SSD ជាមួយកំរិតឋិតឋេរ និងមានល្បឿនលឿនជាងមុន នឹងធ្វើ
អោយអ្នកលេង Game ទាំងឡាយអាចមានឱកាសពិសេសថ្មីមួយដើម្បីទទួលបាននូវបទពិ
សោធន៍កាន់តែប្រសើរជាងមុននៅពេលកំពុងលេងផងដែរ។ ចុងបញ្ចប់ Razer បានអោយ
ដឹងទៀតថាប្រសិនបើអតិថិជនធ្វើការចុះឈ្មោះដើម្បីទទួលពត៌មាននោះ ពេលណាដែល
ផលិតផលរបស់ពួកគេចាប់ផ្តើមចេញលក់ ពួកគេនឹងធ្វើការផ្តល់ជូនដោយឥតគិតថ្លៃដល់អតិ
ថិជននូវ Mouse សំរាប់លេង Game ប្រភេទ Orochi Blade Edition មួយសំរាប់ផងដែរ។ ពត៌
មានសូមចូលទៅកាន់ទីនេះ (ចុច Notify Me)៕

ប្រភព៖ TT
ដោយ៖ រស្មី

Tags: electroniccomputertechnologylaptophard driverazer bladerazarssd