CamNews

ផលិតផលថ្មី 

ទូរទស្សន៍ 3D មាន resolution ស្មើនឹង ៤ដង FullHD

Toshiba Regza 55X3 គឺជាទូរទស្សន៍ដំបូងគេក្នុងពិភពលោកដែលមានអេក្រង់ប្រភេទ 3D
ទំហំ ៥៥អ៊ីងមិនត្រូវការវ៉ែនតាជំនួយមាន resolution ស្មើនឹង ៤ដង Full HD និងមានតំលៃ
រហូតដល់ប្រមាណ ១១៥០០ ដុល្លាអាមេរិក។

Toshiba Regza 55X3 គឺជាទូរទស្សន៍ដំបូងគេក្នុងពិភពលោកដែលមានសមត្ថភាពអាចធ្វើ
ការបង្ហាញរូបភាពក្នុងទំរង់ជា 3D ដោយមិនចាំបាច់ជំនួយពីវ៉ែនតា។ ក្នុងនោះដែរម៉ូដែល
ដែលចេញមកពី Toshiba នេះក៏គឺជាម៉ូដែលមួយក្នុងចំណោមម៉ូដែលដំបូងគេដែលមានកំរិត
resolution រហូតដល់ ៣៣.៨៣០ x ២.១៦០ pixel គឺស្មើនឹង ៤ដងនៃកំរិត Full HD ធម្មតា។

ដើម្បីអាចមើលបានដោយមិនចាំបាច់ត្រូវការជំនួយពីវ៉ែនតានោះ,Toshiba X3 ត្រូវបានធ្វើ
ការបំពាក់បន្ថែមនូវកាមេរ៉ាមួយដែលមានលទ្ធភាពអាចតាមដាននូវផ្ទៃមុខរបស់អ្នកទស្សនា
និងដោយសារតែហេតុនេះហើយគឺបានផ្តល់នូវទីតាំងជាច្រើនដល់អ្នកទស្សនាអាចទស្សនា
បាននូវរូបភាពក្នុងទំរង់ 3D បានយ៉ាងច្បាស់បំផុត។ នេះគឺជាការរីកចំរើនថ្មីមួយទៀតបើធៀប
គ្នាជាមួយនឹងទូរទស្សន៍មានអេក្រង់ប្រភេទ 3D ដែលមិនត្រូវការវ៉ែនតានិងកំពុងមានវត្តមាន
នៅក្នុងទីផ្សារបច្ចុប្បន្ន។ Toshiba Regza 55X3 នេះមានតំលៃ ៩០០.០០០យ៉េន ប្រហែល
១១៥០០ ដុល្លាអាមេរិកក្នុងមួយគ្រឿង៕
ប្រភព៖ ubergizmo
ដោយ៖ រស្មី

Tags: electronictechnologytoshibafull hdresolutiontoshiba regza 55x3