CamNews

កីឡាអន្តរជាតិ 

Champion League ៖ Chelsea ទប់ទល់ Atletico Madrid បានយ៉ាងល្អក្នុង ជើងទី ១ នេះ (មានវីដេអូ)

យប់មិញនេះ Chelsea បានធ្វើដំណើរ ទៅកាន់ទឹកដី អេស្ប៉ាញ របស់ក្រុម Atletico Madrid ដើម្បី ធ្វើការប្រកួត ជាមួយនិងម្ចាស់ផ្ទះ ក្នុងវគ្គពាក់ កណ្តាលផ្តា់ច់ព្រ័ត្រ Champion League ជើងទី ១ ។



នៅក្នុងតង់ទី ១ ក្រុមម្ចាស់ផ្ទះ បានគ្រប់ដណ្តប់ ទៅលើក្រុម Chelsea ហើយវាយប្រហារ ជាច្រើន លើកច្រើនសារ តែខ្សែការពារ របស់តោខៀវ Chelsea រឺងមាំល្អណាស់ ។ តែក្នុងដើមតង់ទី ១ នេះ កីឡាករ Peter Cech មានរបួស ដោយសារ ដៃប៉ះត្រូវ របាទីពេល ទះបាល់ចេញ ។ យ៉ាងណាមិញ ចប់តង់ទី ១ ក្រុម Atletico Madrid បានត្រឹមស្មើជាមួយ Chelsea ។ ចូលមកតង់ទី ២ ក្រុមម្ចាស់ផ្ទះ នៅតែជាក្រុម ដែលវាយប្រហារ Chelsea ព្រោះថានេះជា ផ្ទះរបស់ Atletico Madrid ។ ខំប្រឹងយ៉ាង ណាក៏មិនអាច ទៅរួចដែរ បានត្រឹមស្មើគ្នា ០ ទល់ ០ ក្នុងជើងទី ១ នេះ ។ ក្នុងជើងទី ២ ក្រុមទាំង ២ ត្រូវរកគ្រាប់បាល់ អោយបានឈ្នះគ្នា តែម្តងហើយបើស្មើគ្នា ដោយគ្រាប់បាល់នោះ Chelsea នឹង ឈ្នះ Atletico បើយោងតាមច្បាប់ របស់បាល់ទាត់ ៕


ដោយ ៖ កុសល
ប្រភព ៖ youtube, livescore 


Tags: football chelsea atletico madrid champion league