CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

iPad 3 នឹងឧទ្ទេសនាមនៅក្នុងថ្ងៃខួបកំណើតរបស់លោក Steve Jobs?

ក្រុមហ៊ុនមួយចំនួនដែលជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់សំរាប់ឧបករណ៍ iPad កាលពីពេល
ថ្មីៗនេះទើបតែបានធ្វើសេចក្តីប្រកាសមួយអោយដឹងថាពួកគេកុំពុងតែមានភាពមមារញឹក
យ៉ាងខ្លាំងនៅក្នុងកិច្ចការផលិតរបស់ខ្លួនដើម្បីផ្គត់ផ្គង់អោយទាន់ពេលនៃការដាក់បង្ហាញ
វត្តមានរបស់ iPad 3 ពីព្រោះ Apple ចង់ធ្វើការឧទ្ទេសនាមនូវសមិទ្ធិផលនេះអោយចំថ្ងៃ
ខួបកំណើតរបស់លោក Steve Jobs តែម្តង។

បើយោងតាមប្រភពពត៌មានពី ubergizmo អោយដឹងថា ដំណឹងខាងលើនោះអាចនឹងសម
ស្របបំផុតពីព្រោះខួបកំណើតរបស់លោក Steve Jobs នឹងឈានមកដល់នៅក្នុងថ្ងៃទី ២៤
ខែ កុម្ភៈ ឆ្នាំ ២០១២ ខាងមុខនេះហើយ,ហើយនេះក៏ជាកាយវិការមួយដ៏មានន័យបំផុត
ដើម្បីបង្ហាញពីក្តីនឹករលឹកចំពោះថ្នាក់ដឹកនាំដ៏ចំណាស់ម្នាក់របស់ Apple រូបនេះ។

គួរបញ្ជាក់ផងដែរថា កន្លងមកក៏ធ្លាប់មានប្រភពពត៌មានជាច្រើនបានធ្វើការចុះផ្សាយស្តីអំពី
ឧបករណ៍ Tablet ជំនាន់ថ្មី iPad 3 របស់ Apple ផងដែរ ដែលបានធ្វើការបញ្ជាក់ថាឧបករណ៍
ថ្មីនេះនឹងមានការអភិវឌ្ឍន៍អោយមានភាពកាន់តែប្រសើរជាងមុនយ៉ាងច្រើនដូចជាមានប្រើ
ប្រាស់នូវ Chip A6 មានល្បឿនលឿនអស្ចារ្យ អេក្រង់ Touch Screen ប្រភេទ Retina Display
ដែលអាចមើលរូបភាព រីវីដេអូបានច្បាស់ជាង iPad 2 និងមានកំរាស់កាន់តែស្តើងជាដើម..។

ក្រុមហ៊ុន Foxconn នឹងបន្តធ្វើជាអង្គភាពដ៏សំខាន់នៅក្នុងកិច្ចការផលិតឧបករណ៍ iPad 3 នេះ
និងទិសដៅរបស់ Foxconn គឺផលិតអោយបាន ១០លានគ្រឿងដើម្បីជាការឆ្លើយតបនឹងតំរូវ
ការរបស់អ្នកប្រើប្រាស់ផងដែរ៕

ប្រភព៖ CBS
ដោយ៖ រដ្ឋា

Tags: electronictabletipadappletechnologysteve jobsipad 3ipad 2retina display