CamNews

បច្ចេកវិទ្យា 

Sony បោះបង់កិច្ចសហប្រតិបត្តិការធ្វើពាណិជ្ជកម្ម S-LCD និងលក់ភាគហ៊ុន ៥០% អោយ Samsung

ក្រោយរយៈពេល ៧ឆ្នាំនៃកិច្ចសហប្រតិបត្តិការផលិតនូវអេក្រង់ LCD, Sony និង Samsung
នឹងបញ្ឈប់កិច្ចសហប្រតិបត្តិការនេះចាប់ពីឆ្នាំ ២០១២ ខាងមុខនេះតទៅហើយ។ ដំណឹង
នេះត្រូវបានប្រកាសជាសាធារណៈដោយក្រុមហ៊ុនទាំងពីរផ្ទាល់។ កន្លងមកនេះ គឺកាលពី
ឆ្នាំ២០០៤ Sony និង Samsung បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាដោយបានចាប់ដៃ
គូរជាមួយគ្នាបង្កើតឡើងនូវសហក្រុមហ៊ុន S-LCD ក្នុងទិសដៅផ្គត់ផ្គង់អេក្រង់ទូរទស្សន៍
អោយខ្លួន និងបណ្តាដៃគូរផ្សេងៗមួយចំនួនទៀត ដែលក្រុមហ៊ុនទាំងពីរនេះមានភាគហ៊ុន
ក្នុងដៃម្នាក់ៗ ៥០% ដូចគ្នា។ ហើយពេលនេះ Sony នឹងលក់ភាគហ៊ុន ៥០% នោះទៅអោយ
Samsung និងចំនួនប្រាក់ដែល Sony នឹងទទួលបាននោះគឺ ៩៣៩.៦លានដុល្លាអាមេរិក។
ការដោះដូរនេះត្រូវបានអោយដឹងថានឹងត្រូវបញ្ចប់រួចរាល់នៅក្នុងខែមករាឆ្នាំ ២០១២​ ខាង
មុខនេះផងដែរ។

សហក្រុមហ៊ុន S-LCD មិនធ្វើការផលិតនូវអេក្រង់ Super LCD នោះទេ, អក្សរ S គឺគ្រាន់តែ
ជាអក្សរសរសេរកាត់របស់ Sony និង Samsung តែប៉ុណ្ណោះ។ សហក្រុមហ៊ុននេះកាលពី
កន្លងមកមានភារកិច្ចជាប្រភពផ្គត់ផ្គង់សំរាប់ក្រុមហ៊ុនទាំងពីរ និងបណ្តាដៃគូរផ្សេងទៀត។
ចំពោះកិច្ចការលក់ភាគហ៊ុនរបស់ខ្លួនទាំងស្រុងទៅអោយភាគីម្ខាងទៀតនោះ Sony កំពុង
តែធ្វើការកែលំអរឡើងវិញនូវហេដ្ឋាររចនាសមព័ន្ធរបស់របស់ខ្លួនដើម្បីបង្កើននូវសមត្ថិភាព
នៃការប្រកួតប្រជែងក៏ដូចជាស្រោចស្រង់នូវសា្ថនភាពពាណិជ្ជកម្មផ្នែកទូរទស្សន៍របស់ខ្លួន
ដែលកំពុងដាំក្បាលចុះអោយមានភាពប្រសើរឡើងវិញផងដែរ៕

ប្រភព៖ BGR
ដោយ៖ រដ្ឋា

Tags: electronicsamsungtechnologysony ericssonacquisitionjoint venturelcdpurchases-lcdtivi