CamNews

បច្ចេកវិទ្យា 

បណ្តាបុគ្គលឆ្នើមក្នុងពិភពបច្ចេកវិទ្យាដែលបាន ទទួលមរណៈភាពក្នុងឆ្នាំ ២០១១

ស្របពេលជាមួយគ្នានឹងព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងឡាយដែលមិនអាចបំភ្លេចបាន និងការ
ទទួលបានជោគជ័យបំផុតរបស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាទាំងឡាយនោះ ឆ្នាំ ២០១១ គឺ
ជាឆ្នាំមួយដែលត្រូវបានគេធ្វើការកត់ត្រាទុកជាប្រវត្តិសាស្ត្រផងដែរ ស្តីអំពីមរណៈភាព
របស់បណ្តាបុគ្គលឆ្នើមក្នុងវិស័យបច្ចេកវិទ្យាដែលជាបុគ្គលដ៏អស្ចារ្យនិងដែលបានចូលរួម
ចំណែកយ៉ាងសំខាន់និងធ្វើអោយពិភពបច្ចេកវិទ្យាទាំងមូលមានការប្រែប្រួលរីកចំរើនរហូត
ដល់សព្វថ្ងៃនេះ។

Kenneth Olsen (២០/២/១៩២៦ - ៦/២/២០១១): អ្នកបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា
DEC


Kenneth Olsen គឺជា CEO និងជាអគ្គនាយករបស់ក្រុមហ៊ុន Digital Equipment Corporation
(DEC),ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតកុំព្យូទ័រធំបំផុតលំដាប់ទី ២ នៅក្នុងពិភព
លោក។ លោក Olsen ត្រូវបានគេចាត់ទុកថាគឺជាបុគ្គលម្នាក់ដែលបានធ្វើអោយមានបដិវត្ត
ថ្មីមួយក្នុងវិស័យបច្ចេកវិទ្យាកុំព្យូទ័រផងដែរ។ គាត់ទទួលមរណៈភាពនៅអាយុ ៨៤ឆ្នាំ។

Jean Bartik (២៧/១២/១៩២៤ - ២៣/៣/២០១១): ជាមគ្គុទ្ទេសនៅក្នុងវិស័យ
Software


Jean Jennings Bartik គឺជាស្ត្រីចុងក្រោយគេនៅក្នុងចំណោមបុគ្គលទាំងឡាយដែលជាអ្នក
បានសាងសង់បង្កើតឡើងនូវ ENIAC (Electronic Numercial Intergrator and Computer)
ជាឧបករណ៍កុំព្យូទ័រដំបូងគេនៅក្នុងពិភពលោក ។ គាត់គឺជាស្ត្រីម្នាក់ក្នុងចំណោមបុគ្គល
ដំបូងគេដែលបានបង្កើតឡើងនូវមូលដ្ឋានគ្រឹះសំរាប់វិស័យបច្ចេកវិទ្យា Software និងជា
មគ្គុទ្ទេសនៅក្នុងវិស័យអភិវឌ្ឍន៍ Software កុំព្យូទ័រផងដែរ។ គាត់បានទទួលមរណៈភាព
នៅអាយុ ៨៦ឆ្នាំ។

Max Mathews (១៣/១១/១៩២៦ - ២១/៤/២០១១): �បិតា� របស់បទភ្លេង

Max Mathews ត្រូវបានគេស្គាល់គាត់ថាប្រៀបដូចជា " បិតា" របស់បទភ្លេង Digital យ៉ាង
ដូច្នោះ។ គាត់បានបង្កើតឡើងនូវកម្មវិធីលេងភ្លេងមួយដែលមានឈ្មោះហៅថា MUSIC
ដែលមានសមត្ថិភាពអាចលេងជាចង្វាក់ភ្លេងបានក្នុងរយៈពេល ១៧ វិនាទីនៅលើកុំព្យូទ័រ
IB ។ ក្រោយមកទៀតគាត់ក៏បានបង្កើតឡើងនូវកម្មវិធីលេងភ្លេង ក៏ដូចជាឧបករណ៍លេង
ភ្លេងជាច្រើនទៀតនៅឯបន្ទប់ពិសោធន៍ Bell Laboratories ។ គាត់ទទួលមរណៈភាពនៅ
អាយុ ៨៤ឆ្នាំ។

Norio Ohga (២៩/១/១៩៣០- ២៣/៤/២០១១): អគ្គនាយក និង CEO របស់ Sony

លោក Norio Ohga មិនត្រឹមតែត្រូវបានគេស្គាល់ថាជា CEO និងជាអគ្គនាយករបស់ក្រុមហ៊ុន
Sony ប៉ុណ្ណោះទេ តែគេលោកក៏ត្រូវបានគេស្គាល់ថាគឺជា"បិតា" CD ទៀតផង។ គឺជារបកគំ
ហ៊ើញមួយដែលបានជួយអោយ Sony ក្លាយជាក្រុមហ៊ុននាំមុខគេនៅក្នុងវិស័យបច្ចេកវិទ្យា
អេឡិចត្រូនិច និងការកំសាន្ត។ លោកទទួលមរណៈភាពនៅអាយុ ៨១ឆ្នាំ ។

Michael Hart (៨/៣/១៩៤៧ - ៦/៩/២០១១): រកឃើញនូវសៀវភៅអេឡិចត្រូនិច
ដំបូងគេ

Michael Hart គឺជាអ្នកនិពន្ធជនជាតិអាមេរិក ត្រូវបានគេស្គាល់ថាគឺជាបុគ្គលម្នាក់ដែលបាន
បង្កើតឡើងនូវគំរូសៀវភៅថ្មីមួយ។ គាត់ក៏ជាបុគ្គលដែលបានបង្កើតឡើងនូវរចនាសម្ព័ន្ធ
Project Gutenberg ដែលជាសេវាកម្មសៀវភៅអេឡិចត្រូនិចឥតគិតថ្លៃសំរាប់ឧបករណ៍
ចល័តទាំងឡាយដូចជា Kingle, Android និង iOS ជាដើម។ គាត់ទទួលមរណៈភាពនៅអាយុ
៦៤ឆ្នាំ។

Julius Blank (២/៦/១៩២៥ - ១៧/៩/២០១១): មគ្គុទ្ទេសនៅក្នុងវិស័យ chip របស់
កុំព្យូទ័រ



គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលទាំង ៨រូប ដែលបានបង្កើតឡើងនូវក្រុមហ៊ុន Fairchild Semiconductor នៅឆ្នាំ ១៩៥៧ ។ គាត់ត្រូវបានគេចាត់ទុកថាគឺមគ្គុទ្ទេសដ៏ឆ្នើមម្នាក់នៅក្នុង
វិស័យអភិវឌ្ឍន៍ Processor និង semiconductors សំរាប់កុំព្យូទ័រ។ គាត់ទទួលមរណៈភាព
នៅអាយុ ៨៦ឆ្នាំ ។

Steve Jobs (២៤/២/១៩៥៥ - ៥/១០/២០១១):អ្នកបង្កើត,ជា CEO និងអគ្គនាយក
របស់ Apple


ត្រូវបានគេចាត់ទុកថាគឺជានិមិត្តរូបមួយរូបតំណាងអោយបដ្តិវត្តន៍ថ្មី ដែលធ្វើអោយមានការ
ផ្លាស់ប្តូរនៅក្នុងពិភពបច្ចេកវិទ្យាទាំងមូលផងដែរ។ Steve Jobs គឺជាអ្នកបង្កើតឡើង និង
ជាអគ្គនាយក ផងនិងជា CEO ផងរបស់ Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតនៅក្នុង
ពិភពលោក ។ ជាមួយនឹងការពេញនិយមគាំទ្រប្រើប្រាស់នូវសមិទ្ធិផលរបស់ Apple រួមមាន
ដូចជា iPod, iPhone, iPad� ជាដើមនោះ ការចាកចេញទៅរបស់លោក Steve Jobs បាន
បន្សល់ទុកនូវភាពសោកស្តាយស្រណោះយ៉ាងខ្លាំងបំផុតមួយសំរាប់បណ្តាអ្នកស្រលាញ់គាំ
ទ្រខាងវិស័យបច្ចេកវិទ្យា ជាពិសេសសំរាប់អ្នកដែលស្រលាញ់រាល់ផលិតផលរបស់ Apple។
គាត់បានទទួលមរណៈភាពនៅអាយុ ៥៦ឆ្នាំ។

Robert Galvin (៩/១០/១៩២២ - ១១/១០/២០១១): CEO របស់ Motorola

Robert Galvin គឺជាកូនប្រុសរបស់ម្ចាស់បង្កើតក្រុមហ៊ុន Motorola លោក Paul Galvin និង
ទទួលតំណែងជា CEO របស់ក្រុមហ៊ុនបន្ទាប់ពីឪពុករបស់លោកទទួលមរណៈភាពទៅ។
នៅក្នុងរយៈពេលនៃការដឹកនាំ Motorola ចំណូលរបស់ក្រុមហ៊ុនមានការកើនឡើងគួរអោយ
មោទនភាពបំផុតគឺពីចំនួន ២១៦,៦លានដុល្លាអាមេរិកឡើងរហូតដល់ ៦,៧ពាន់លានដុល្លា
អាមេរិក។ លោក Robert Galvin ត្រូវបានគេវាយតំលៃថាគឺជាបុគ្គលអ្នកជំនួញម្នាក់នៅក្នុងចំ
ណោមបុគ្គលផ្សេងៗទៀតដែលមានទស្សនៈវិស័យវែងឆ្ងាយនិងទូលំទូលាយបំផុតរបស់
អាមេរិក។ គាត់ទទួលមរណៈភាពនៅអាយុ ៨៩ឆ្នាំ។

Dennis Ritchie (៩/៩/១៩៤១ - ១២/១០/២០១១): �បិតា�ភាសាសរសេរកម្មវិធី
C និងប្រព័ន្ធប្រតិបត្តិការ Unix


លោក Dennnis Ritchie គឺជា"បិតា" របស់ភាសាសរសេរកម្មវិធី C ដែលជាភាសាមួយក្នុងចំ
ណោមភាសាសំរាប់សរសេរកម្មវិធីនៅលើកុំព្យូទ័រដែលទទួលបានការពេញនិយមបំផុតនៅ
ក្នុងសម័យបច្ចប្បន្ននេះ។ ជាមួយគ្នានោះដែរគាត់ក៏ជាបុគ្គលម្នាក់ដែលបានបង្កើតឡើងនូវ
ប្រព័ន្ធប្រតិបត្តិការ Unix ទៀតផង។ គាត់ត្រូវបានគេចាត់ទុកថាគឺជាបុគ្គលដ៏ឆ្នើមនិងមាន
ឥទ្ធិពលម្នាក់នៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពបច្ចេកវិទ្យាផងដែរ ។ គាត់ទទួលមរណៈភាព
នៅអាយុ ៧០ឆ្នាំ។

Ashawna Hailey (៨/១០/១៩៤៩ - ១៤/១០/២០១១): អ្នកបង្កើតក្រុមហ៊ុន Meta
-Software


Ashawna Hailey គឺជាអ្នកបង្កើតឡើងនូវក្រុមហ៊ុន Software មួយដែលមានឈ្មោះហៅថា
Meta-Software មានឈ្មោះល្បីខាងផ្នែកបង្កើតឡើងមូលដ្ឋាននៃកម្មវិធី HSPICE ដែលត្រូវ
បានបណ្តាក្រុមហ៊ុនផលិត Processor និង semiconductor​ ប្រើប្រាស់ដើម្បីធ្វើជាគំរូស្តង់ដា
ក្នុងការរចនានិងបង្កើត semiconductor​ និង Processor របស់ខ្លួន។ គាត់បានចាប់កំណើត
ឡើងមានភេទជាមនុស្សប្រុសម្នាក់ ប៉ុន្តែគាត់បានកែភេទទៅជាមនុស្សស្រីវិញនៅបន្ទាប់ពី
គាត់ទទួលជោគជ័យនៅក្នុងវិស័យបច្ចេកវិទ្យា។ ហើយគាត់ទទួលមរណៈភាពនៅអាយុ
៦២ ឆ្នាំ។

John McCarthy (៤/៩/១៩២៧ - ២៤/១០/២០១១): �បិតា�របស់ប្រព័ន្ធខួរក្បាល
សប្បនិមិ្មត


John McCarthy មិនត្រឹមតែត្រូវបានគេស្គាល់ថាគឺជាបុគ្គលម្នាក់ដែលបានបង្កើតឡើងនូវ
"ប្រព័ន្ធខួរក្បាលសប្បនិមិ្មត" ប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាអ្នកដែលបានបង្កើតឡើងនូវភាសា
សរសេរកម្មវិធី Lisp ដែលជាភាសាមួយក្នុងចំណោមភាសាសរសេរកម្មវិធីដំបូងគេក្នុងការ
បង្កើតឡើងនូវមូលដ្ឋាននៃកម្មវិធីប្រព័ន្ធខួរក្បាលសប្បនិមិ្មតនេះផងដែរ។ McCarthy គាត់ក៏
ជាបុគ្គលម្នាក់ដែលបានចូលរួមក្នុងការកំណត់និយមន័យអោយ "iCloud" ផងដែរ។​ បច្ចុប្បន្ន
ទាំងប្រព័ន្ធខួរក្បាលសប្បនិមិ្មត និង iCloud បានក្លាយជាទិសដៅមួយដែលត្រូវបានប្រើ
ប្រាស់យ៉ាងទូលំទូលាយបំផុត។ គាត់ទទួលមរណៈភាពនៅអាយុ ៨៤ឆ្នាំ។

John Opel (៥/១/១៩២៥ - ៣/១១/២០១១): CEO របស់ IBM

John Opel ត្រូវបានគេចាត់ទុកថាគឺជាបុគ្គលម្នាក់ដែលបានជួយអោយ IBM ក្លាយជា"ក្រុម
ហ៊ុនយក្ស"មួយនៅក្នុងពិភពបច្ចេកវិទ្យា។ Opel ដំបូងឡើយធ្វើការងារនៅឯ IBM ជាមួយ
តួនាទីជាបុគ្គលិកលក់ផលិតផលកុំព្យួទ័រ។ លុះក្រោយមកក៏ត្រូវបានតែងតាំងធ្វើជា CEO
របស់ក្រុមហ៊ុន។ គាត់ទទួលមរណៈភាពនៅអាយុ ៨៦ឆ្នាំ។

Charles Walton (១៩២១- ៦/១១/២០១១):រកឃើញឧបករណ៍ទទួលរលកវិទ្យុ

Charles Walton មានឈ្មោះល្បីជាមួយនឹងការរកឃើញនូវឧបករណ៍ទទួលរលកវិទ្យុ ដែល
ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងបណ្តាឧបករណ៍សំរាប់ធ្វើទំនាក់ទំនង ទូរគមនា
គមន៍។ ក្រោយមក Walton ក៏ទទួលបានជោគជ័យនៅក្នុងការបង្កើតឡើងនូវក្រុមហ៊ុនផ្ទាល់
ខ្លួនមួយឈ្មោះថា Proximity Devices ដែលជាក្រុមហ៊ុនឯកទេសផលិតនូវឧបករណ៍សំរាប់
ធ្វើទំនាក់ទំនង។ Walton កាន់កាប់នូវប័ណ្ណកម្មសិទ្ធិដ៏សំខាន់ៗចំនួន ១០​ ផ្សេងៗគ្នាដែលទាក់
ទងនឹងឧបករណ៍ទាក់ទងនោះ។ គាត់ទទួលមរណៈភាពនៅអាយុ ៨៩ឆ្នាំ៕

ប្រភព៖ DT
ដោយ៖ រស្មី

Tags: electronictechnologysteve jobssonydennis ritchiekenneth olsendigital equipmentjean bartikjean jennings bartikeniacmax mathewsbell laboratoriesnorio ohgamichael hartproject gutenbergjulius blankrobert galvinashawna haileyjohn mccarthyjohn opelcharles waltonproximity devices