CamNews

ផលិតផលថ្មី 

បច្ចេកវិទ្យា Thunderbolt លើ PC នឹងកាន់តែ សំបូរបែបខ្លាំងឡើងនៅដើមឆ្នាំ ២០១២

បច្ចេកវិទ្យា Thunderbolt ត្រូវបានធ្វើការអភិវឌ្ឍន៍ឡើងដោយការសហការគ្នារវាងក្រុមហ៊ុន
បច្ចេកវិទ្យានាំមុខគេពីរគឺ Intel និង Apple។ បច្ចេកវិទ្យានេះនឹងមានសក្តានុពលកាន់តែខ្លាំង
ឡើងនៅក្នុងពេលអនាគតខាងមុខ ប៉ុន្តែឥឡូវនេះបច្ចេកវិទ្យានេះទើបតែត្រូវបានអនុវត្តន៍
តែនៅលើសមិទ្ធិផលមានបរិមាណកំណត់មួយចំនួនរបស់ Apple ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ
នៅក្នុងរយៈពេលដ៏ខ្លីខាងមុខបច្ចេកវិទ្យានេះក៏នឹងត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ
ជាងមុនផងដែរ។

ក្រុមហ៊ុន Intel ទើបតែបានធ្វើសេចក្តីជូនដំណឹងមួយទៅកាន់ដៃគួរសហការរបស់ខ្លួនដែល
ថាក្រុមហ៊ុននឹងធ្វើការបញ្ចេញជាផ្លូវការនិងធ្វើអោយកាន់តែមានភាពទូលំទូលាយឡើងនូវ
បច្ចេកវិទ្យា Thunderbolt នេះនៅកំឡុងខែមេសា ឆ្នាំក្រោយ។ ក្រុមហ៊ុនផលិតមួយចំនួន
បានតៀមខ្លួនរួចរាល់ជាស្រេចក្នុងការបញ្ចេញនូវរាល់សមិទ្ធិផលដែលមានបំពាក់នូវបច្ចេក
វិទ្យា Thunderbolt នេះ ក្នុងនោះរួមមានដូចជា​ Motherboard កុំព្យូទ័រយួរដៃ និងបណ្តាផលិត
ផលកុំព្យូទ័រលើតុ នៅដើមឆ្នាំ ២០១២ ខាងមុខនេះផងដែរ។

នេះគឺជាដំណឹងដ៏គួរអោយរីករាយបំផុតមួយសំរាប់បណ្តាអ្នកពិភពបច្ចេកវិទ្យាទាំងឡាយ
ជាពិសេសចំពោះអ្នកដែលប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗទាន់សម័យ។ មានឧបករណ៍
អេឡិចជាច្រើនដែលមានបំពាក់នូវបច្ចេកវិទ្យានេះនឹងត្រូវបានផលិតឡើងនិងដាក់លក់ជា
ហូរហែរផងដែរ ប្រការនេះមានន័យថាបណ្តាសមិទ្ធិផលទាំងនេះក៏នឹងមានកំរិតតំលៃមួយ
សមស្របជាងតំលៃនាពេលបច្ចុប្បន្ននេះផងដែរ។

Thunderbolt គឺជាស្តង់ដា Device សំរាប់ធ្វើការតភ្ជាប់ឧបករណ៍អេឡិចត្រូនិចដើម្បីបញ្ជូន
ទិន្នន័យដែលមានល្បឿនលឿនបំផុតចាប់តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ននេះនៅលើ
កុំព្យូទ័រ។ កំរិតល្បឿនអតិបរិមារបស់ Thunderbolt នៅពេលបញ្ជូនទិន្នន័យគឺឡើងរហូតដល់
១០Gbps (Gigabit/s) គឺលឿនជាងទ្វេរដងនៃល្បឿនរបស់ USB 3.0 និងលឿនជាង ២០ដងនៃ
ស្តង់ដា Device របស់ USB 2.0 ។

ជាមួយនឹងរន្ធភា្ជប់តែមួយគត់ Thunderbolt អាចជួយអោយការបញ្ជូនទិន្នន័យ រឺក៏ឯកសារ
ផ្សេងៗដូចជា ចំរៀង និង វីដេអូគុណភាពខ្ពស់ជាដើមនោះមានល្បឿនលឿនបំផុតមិននឹក
សា្មនដល់។ ហើយ Thunderbolt ក៏អាចជួយអោយ external hard drive ដែលសំរាប់ភា្ជប់
ខាងក្រៅនោះទទួលបានល្បឿនលឿនបំផុតដូច Hard drive នៅក្នុងម៉ាស៊ីនផងដែរ។

តំលៃបច្ចុប្បន្នរបស់បណ្តាឧបករណ៍អេឡិចត្រូនិចមានបំពាក់នូវបច្ចេកវិទ្យា Thunderbolt
នេះគឺមានកំរិតមួយនៅខ្ពស់នៅឡើយ។ Hard drive ប្រភេទ LaCie Little Big ទំហំ ១TB មាន
តំលៃ ៤៩៩,៩៥ដុល្លាអាមេរិក ។ ដោយឡែកតំលៃរបស់ខ្សែរសំរាប់ភ្ជាប់ Thunderbolt មាន
តំលៃ ៤៩ ដុល្លាអាមេរិក។ ចំពោះសេចក្តីជូនដំណឹងរបស់ Intel ប្រាកដថាអ្នកប្រើប្រាស់នឹង
មានឱកាសប្រើប្រាស់នូវឧបករណ៍ដែលមានបំពាក់បច្ចេកវិទ្យា Thunderbolt ជាមួយតំលៃ
ដ៏សមរម្យបំផុតនៅក្នុងរយៈពេលដ៏ខ្លីខាងមុននេះ៕

ប្រភព៖ GSMarena
ដោយ៖ រដ្ឋា

Tags: electronicappletechnologyintelthunderboltexternal hard drivelacie little big