កាលពីពេលថ្មីៗនេះ Intel បានអោយដឹងថាខ្លួនកំពុងតែមានផែនការថ្មីមួយទៀតគឺនឹងធ្វើ
ការបង្ហាញនូវវត្តមានរបស់ស្រឡាយ chip Atom ថ្មី ,ត្រូវបានប្រើប្រាស់នៅលើឧបករណ៍
ផ្ទុកទិន្នន័យ NAS (Network Attached Storage) និងបណ្តាម៉ាស៊ីន Sever ថ្នាក់ទាបនៅក្នុង
ត្រីមាសទី ២ ឆ្នាំ ២០១២ ខាងមុខនេះ។
យោងតាមប្រភពពត៌មានពីក្រុមហ៊ុនផលិតបានអោយដឹងថា CPU Atom ថ្មីនេះមានឈ្មោះ
កូដថា Centerton នឹងត្រូវបានបង្កើតឡើងតាមរូបមន្ត 32 nm ជាមួយនឹងការរចនា SoC មាននិម្មាបនកម្មស្តើង និងប្រើប្រាស់ថាមពលអគ្គីសនីតិចបំផុត។
ដោយតំរូវការចំពោះបណ្តាគំរូ CPU សំរាប់ netbook របស់ Intel រួមមាន Atom N2800 និង
N2600 ក៏ដូចជា Atom D2700 និង D2500 សំរាប់ nettop មានកំរិតទាបនៅក្នុងទីផ្សារនោះ
ទើបធ្វើអោយ Intel ប្តូរទិសដៅងាកមកធ្វើការអភិវឌ្ឍន៍នូវស្រឡាយ CPU Atom នេះ។ និង
ក្រៅពីស្រឡាយ CPU Centerton (Saltwell) 32 nm នេះ Intel ក៏នឹងមានគំរោងប្រកាស
បង្ហាញពីស្រឡាយនៃ CPU Atom ផ្អែកលើនិម្មាបនកម្ម Silvermont 22 nm នៅក្នុងឆ្នាំ
២០១២ និងផ្អែកលើនិម្មាបនកម្ម Airmont 14 nm នៅក្នុងឆ្នាំ ២០១៤ ខាងមុននេះទៀតផង
ដែរ៕
ប្រភព៖ CBS
ដោយ៖ រស្មី