CamNews

ថេបប្ល៊ែត 

Acer បដិសេធពត៌មានដែលបានផ្សាយថាខ្លួនបោះបង់ ទីផ្សារឧបករណ៍ Tablet

កាលពីពេលថ្មីៗនេះក្រុមហ៊ុនអេឡិចត្រូនិចមួយរបស់តៃវ៉ាន់ Acer ទើបតែបានចេញសេចក្តី
ប្រកាសជាផ្លួវការមួយធ្វើការច្រានចោលនូវពត៌មានចរចាមអារ៉ាមដែលបានចុះផ្សាយនៅលើ
ទំព័រពត៌មានផ្សេងៗនាពេលថ្មីៗកន្លងមកនេះ ដែលក្នុងនោះបាននិយាយថាក្រុមហ៊ុន Acer អាចនឹងធ្វើការបោះបង់ចោលនូវទីផ្សារឧបករណ៍ Tablet ។

សេចក្តីប្រកាសច្រានចោលនេះត្រូវបានធ្វើឡើងដោយលោក Stan Shih ដែលជាអ្នកបង្កើត
ឡើងនូវក្រុមហ៊ុន Acer នេះផ្ទាល់តែម្តងនៅចំពោះមុខអ្នកផ្សព្វផ្សាយពត៌មានទូទៅជាច្រើន។
ក្នុងនោះ លោក Stan ក៏បានទទួលស្គាល់ដែរថា Acer កំពុងតែប្រឈមជាមួយនឹងផលវិបាក
មួយចំនួនស្តីអំពីបរិមាណផលិតផលលក់ចេញរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុននឹងមិនធ្វើការបោះ
បង់ចោលនូវទីផ្សារផលិតផលមួយនេះនោះឡើយ។ លោកបានធ្វើការប្រៀបធៀបពីស្ថាន
ភាពនាពេលបច្ចុប្បន្នរបស់ផលិតផល Tablet ថាមានលក្ខណៈដូចគ្នាទៅនឹងអ្វីដែល Acer
បានជួបនៅពេលដែលខ្លួនចាប់ផ្តើមឈានជើងដំបូងចូលទៅក្នុងទីផ្សារផលិតផលកុំព្យូទ័រ
យួរដៃយ៉ាងដូច្នោះ។ អគ្គនាយករបស់ Acer លោក J.T Wang បានធ្វើសេចក្តីប្រកាសថានឹង
ធ្វើការកាត់បន្ថយ ២/៣ នៃចំនួនផលិតផលសំរាប់ឆ្នាំ ២០១២ ហើយក៏នឹងផ្តោតយកចិត្តទុក
ដាក់សំខាន់បំផុតតែទៅលើផ្នែកដែលមានចំណូលខ្ពស់តែប៉ុណ្ណោះ។ ទន្ទឹមនឹងឧបករណ៍
Tablet ,Acer ក៏នឹងមិនញញើតក្នុងការតោងចាប់យកនូវចំណែកទីផ្សារទូរស័ព្ទ Smartphone មកវិញនោះដែរ ដែលជាទីលានប្រកួតមួយតាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះនៅមិនទាន់មានទីតាំងពិតប្រាកដរបស់ខ្លួននៅឡើយ៕


ប្រភព៖ SlashGear
ដោយ៖ រដ្ឋា

Tags: electronictabletsmartphonetechnologyacerlatopstan shihj.t wang