CamNews

កុំព្យូទ័រ 

Raspberry Pi កុំព្យូទ័រតំលៃទាបបំផុតត្រឹមតែ ២៥ដុល្លាអាមេរិកប៉ុណ្ណោះ

ក្រុមហ៊ុន Raspberry Pi ទើបតែបានបង្ហាញវត្តមានជាផ្លូវការនូវប្រភេទកុំព្យូទ័រឯកជនថ្មី
មួយដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Linux និងប្រើប្រាស់ Processor ARM ។ កុំព្យូទ័រនេះមានរូបរាងតូចបំផុត ហើយជាពិសេសទៅទៀតនោះគឺតំលៃរបស់វាត្រឹមតែ
២៥ដុល្លាអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង។ ដែលនេះត្រូវបានគេចាត់ទុកថាគឺជាប្រភេទ
កុំព្យូទ័រឯកជនដែលមានទំហំតូច និងមានតំលៃទាបបំផុតបើគិតមកដល់យុគសម័យ
កាលបច្ចុប្បន្ននេះ។

ចំពោះមូលដ្ឋានគ្រឹះ, Raspberry Pi មាន Processor និង RAM ត្រូវបានបំពាក់ដោយផ្ទាល់
ជាប់ជាមួយនឹង Mainboard គឺគ្រាន់តែបំពាក់បន្ថែមនូវអេក្រង់ Keyboard និង Mouse គឺ
អាចប្រើប្រាស់បានតែម្តង។

យោងតាមប្រភពពត៌មាន Slashgear អោយដឹងថាផលិតផលកុំព្យូទ័ររបស់ Raspberry Pi
នេះប្រើប្រាស់ Processor ARM, RAM ទំហំ ១២៨MB, និងមានរន្ធសំរាប់ភ្ជាប់ដូចជា USB,
HDMI, អង្គចងចាំខាងក្រៅ SD, input និងកន្លែងសំរាប់បញ្ជូនសំលេងផងដែរ។ ក្រុមហ៊ុន
ខាងលើបានដាក់ឈ្មោះអោយកំណែថ្មីនេះថា Gertboard មានតំលៃត្រឹមតែ ២៥ ដុល្លា
អាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង៕

ប្រភព៖ Slashgear
ដោយ៖ រដ្ឋា

Tags: electroniccomputertechnologyprocessor armraspberry pigertboard