កាលពីពេលថ្មីៗនេះប្រភពពត៌មានពីខាង DigiTimes បានធ្វើអោយមនុស្សជាច្រើនមានការ
ភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងពត៌មានស្តីអំពី Apple ដែលថាក្រុមហ៊ុនមួយនេះមិនត្រឹមតែ
នឹងបញ្ចេញនូវវត្តមានគំរូនៃផលិតផល iPad ថ្មីតែមួយប្រភេទប៉ុណ្ណោះនោះទេ ប៉ុន្តែគឺនឹងធ្វើ
ការបង្ហាញនូវគំរូ iPad ថ្មីរបស់ខ្លួនចំនួនពីរប្រភេទនៅក្នុងកំឡុងខែមករាខាងមុខនេះ។
ប្រភពខាងលើបញ្ជាក់បន្ថែមថាក្នុងចំណោមឧបករណ៍ iPad ថ្មីទាំងពីរនោះ គឺនឹងមានគំរូមួយ
ដែលនឹងត្រូវបានបំពាក់ដោយកាមេរ៉ាទំហំ ៨MP,អេក្រង់មានអំពូលភ្លើង LED ពីរ resolution
រហូតដល់ ១៥៣៦ x ២០៤៨ pixels,Chip Quad core A6 និងប្រើប្រាស់ថ្មមានចំណុះរហូត
ដល់ ១៤.០០០mAh គឺស្មើជិតពីរដងនៃចំណុះរបស់ថ្ម iPad 2 ។ ដោយឡែកគំរូថ្មីមួយផ្សេង
ទៀតគឺស្ថិតក្នុងធុនមធ្យមបំពាក់ដោយ កាមេរ៉ាទំហំ ៥MP ហើយចំពោះ iPad 2 នឹងត្រូវបាន
ក្រុមហ៊ុនធ្វើការបញ្ចុះតំលៃមកកំរិតមួយទាបបំផុតដែលត្រូវបានគេធ្វើការប៉ាន់ស្មានថា
Apple ធ្វើបែបនេះគឺដើម្បីធ្វើការប្រកួតប្រជែងជាមួយបណ្តាផលិតផល tablet តំលៃទាប
របស់ Android។ DigiTimes អោយដឹងទៀតថាឧបករណ៍ iPad ទាំងនេះនឹងត្រូវបានបង្ហាញ
វត្តមាននៅក្នុងពិធីមួយឈ្មោះថា iWorld (ធម្មតាគឺ Macworld) នៅកំឡុងខែមករាខាងមុខ
នេះផងដែរ។
ប៉ុន្តែអ្វីទាំងនេះគឺគ្រាន់តែជាពត៌មានចរចាមអារ៉ាមតែប៉ុណ្ណោះ អាស្រ័យដូច្នេះហើយប្រិយ
មិត្តមិនត្រូវមានជំនឿជាក់ខ្លាំងពេកនោះដែរ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ប្រសិនបើប្រិយមិត្ត
មានគំរោងចង់ទិញ iPad នៅក្នុងដំណាក់កាលនេះ យើងខ្ញុំសុំផ្តល់ជាយោបល់ខ្លះៗថាប្រិយ
មិត្តមិនគួរប្រញ៉ាប់ប្រញ៉ាល់ពេកនោះទេ ៕
ប្រភព៖ The Verge
ដោយ៖ រដ្ឋា