CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

លេចលឺពត៌មានស្តីអំពី Netbook និងឧបករណ៍ Tablet ថ្មីរបស់ Acer នៅមុនថ្ងៃ CES ២០១២

ក្រុមហ៊ុនបច្ចេកវិទ្យារបស់តៃវ៉ាន់កាលពីពេលថ្មីនេះទើបតែបានធ្វើការបញ្ចេញនូវរូបភាព
មួយចំនួនរបស់គំរូ netbook និងឧបករណ៍ Tablet ថ្មីរបស់ខ្លួននៅលើគេហទំព័រ Notebook
Italia។ដូចអ្វីដែលប្រភពពត៌មានផ្សេងៗធ្លាប់បានធ្វើការចុះផ្សាយនាពេលកន្លងមក គឺគំរូ
netbook របស់ Acer នេះនឹងប្រើប្រាស់ chip Atom ជំនាន់ថ្មីដែល Intel ទើបតែបានប្រកាស
បង្ហាញកាលពីពេលថ្មីៗនេះគឺប្រភេទ N2600 និង N2800។ Netbook របស់ Acer មានឈ្មោះ
ថា ASUS Eee PC Flare និងក៏ជាសមិទ្ធិផលថ្មីជំនួសអោយស្រឡាយ netbook Seashell
ដែលក្រុមហ៊ុនធ្លាប់បង្ហាញវត្តមាននៅឯ CES កាលពីឆ្នាំកន្លងទៅទៀតផងដែរ។

ស្របពេលជាមួយនឹងបណ្តាគំរូឧបករណ៍ netbook ប្រើប្រាស់ chip Atom N2600 និង N2800
នោះ Asus ក៏នឹងធ្វើការបង្ហាញឧទ្ទេសនាមសមិទ្ធិផល ១២អ៊ីងដែលប្រើប្រាស់ APU Fusion
របស់ AMD និង keyboard ប្រភេទ chiclet។ ក្រៅពីគំរូ ១២អ៊ីង Asus ក៏នឹងឧទ្ទេសនាមនូវគំរូ
ដែលមានទំហំ ១០អ៊ីងផងដែរ។

ដោយឡែកក្រុមហ៊ុនក៏បានដាក់បង្ហាញរូបភាពស្តីពីឧបករណ៍ Tablet ៧អ៊ីងថ្មីរបស់ខ្លួនផង
ដែរមានឈ្មោះថា ASUS Eee Memo Pad ។ Tablet ថ្មីនេះប្រើប្រាស់ chip Dual core ល្បឿន
១,២GHz របស់ Snapdragon មាន Hard disk ទំហំ ១៦GB រហូតដល់ ៦៤GB,មាន 3G, WiFi។
អេក្រង់មាន resolution ១២៨០x ៨០០ pixel ។ ហើយនៅក្រោយពេលបង្ហាញវត្តមាននៅឯ
CES រួចឧបករណ៍នេះនឹងចាប់ផ្តើមដាក់លក់ដោយឡែកនៅក្នុងទីផ្សារអឺរ៉ុប។ បច្ចុប្បន្នគេ
នៅមិនទាន់ដឹងថា tablet ថ្មីនេះដំណើរការលើ Android កំណែណាមួយនៅឡើយទេ៕

ប្រភព៖ Engadget 1, Engadget 2
ដោយ៖ រស្មី

Tags: electronictablettechnologyasusnetbooknetbook seashellchip atomn2600n2800chicletapu fusionasus eee pc flareasus eee memo padsnapdragon