CamNews

ផលិតផលថ្មី 

The Pill ៖ឧបករណ៍បំពងសំលេងសំរាប់ iPod nano កំណែថ្មី

The Pill គឺជាឧបករណ៍ dock ដែលមានបំពាក់នូវ Speaker ខាងក្រៅនិងសំរាប់ប្រើដោយ
ឡែកជាមួយឧបករណ៍ស្តាប់ចំរៀង iPod nano កំណែទី ៦។ ពីព្រោះតែ iPod nano មានរាង
តូចដូច្នេះហើយបានជា The Pill ក៏មានរាងមិនសូវលើសខ្វះគ្នាប៉ុន្មាននោះដែរ។ ទំហំរបស់
វាគឺ ១៤៧x ៤៨មីលីម៉ែត្រ និងអ្វីដែលពិសេសនោះគឺរូបរាងរបស់ The Pill នេះគឺដូចគ្នាទៅ
នឹងគ្រាប់ថ្នាំពេទ្យមួយគ្រាប់ដូច្នោះ។ លោកអ្នកអាចយកឧបករណ៍ iPod nano មកដាក់នៅ
ចន្លោះកណ្តាល The Pill ចំណែកសំលេងនឹងត្រូវបញ្ចេញមកផ្នែកសងខាងនៃឧបករណ៍
នោះ។

នៅផ្នែកខាងមុខរបស់ The Pill មានសន្ទះមួយដែលធ្វើឡើងពីជ័រ លោកអ្នកអាចដាក់ iPod
nano ចូលទៅក្នុងសន្ទះនោះ គឺមានលក្ខណៈដូចគ្នានឹងការដាក់កាសែតចូលទៅក្នុងម៉ាញ៉េ
ដែរ ហើយនៅផ្នែកខាងក្រោយវិញមានជើងទំរមួយសំរាប់ទប់ The Pill អោយមានលំនឹង
ចំណែកនៅផ្នែកសងខាងនៃ dock គឺជាកន្លែងសំរាប់បញ្ចេញសំលេង និងកន្លែងសំរាប់
បញ្ជារបន្ថយ រឺបន្ថែមសំឡេង និងប្តូរបទចំរៀងជាដើម...។ ចំពោះតំលៃនៅមិនទាន់មានការ
បញ្ជាក់អោយដឹងនៅឡើយ ប៉ុន្តែត្រូវបានអោយដឹងថាអតិថិជនអាចនឹងកក់ទិញមុនក្នុង
ពេលឆាប់ៗនេះ ហើយឧបករណ៍នេះក៏អាចនឹងត្រូវដាក់បង្ហាញវត្តមាននៅក្នុងពិធី CES
២០១២ ខាងមុខនេះទៀតផងដែរ៕



ប្រភព៖ Gizmag
ដោយ៖ រដ្ឋា

Tags: electronictechnologyces 2012speakeripod nanothe pilldock