មិនដូចជាបណ្តាឃ្លីបផ្សាយពាណិជ្ជកម្មពីមុនៗឡើយ លើកនេះ លោក Mark Zuckerberg បានថត
សម្តែង ផ្សាយពាណិជ្ជកម្មដោយខ្លួនឯងឲ្យ Facebook Home។ នាយកប្រតិបត្តិ Facebook បានអប
អរសាទរ ដល់ក្រុមអភិវឌ្ឍន៍ Facebook Home នៅក្នុងការិយាល័យធ្វើការ ក្នុងពេលដែលសមាជិក
ម្នាក់មានឈ្មោះថា Joey កំពុងតែជក់ចិត្ត សាកល្បង (Test) Features ផលិតផលថ្មីនៅលើ HTC
First។ ទិដ្ឋភាពនៃឃ្លីបវីដេអូនេះ ត្រូវបានថតនៅទីចាត់ការធំឯ Menlo Park, California, សហរដ្ឋ
អាមេរិច។
Facebook Home បានសង្កត់ធ្ងន់ទៅលើ សមត្ថភាពចែករំលែក និងបង្ហាញនូវព័ត៌មានបន្តបន្ទាប់គ្នា
ពីមិត្តភក្តិ។ នេះហើយ ដែលជាមូលហេតុនៅក្នុងឃ្លីបវីដេអូ មានទិដ្ឋភាពសប្បាយៗជាច្រើន ដូចជា
សត្វពពែស្រែក ប្រណាំងឡាន វាយ Tennis រឺទិដ្ឋភាពបុរសម្នាក់លោតចូលអាងហែលទឹកជាដើម៕
ដោយ៖ សិលា
ប្រភព៖ VExpress