"ឈាម" គឺជាធាតុដែលសំខាន់យ៉ាងខ្លាំងចំពោះរូបរាងកាយ ពោលគឺមិនចាញ់ផ្នែកផ្សេងៗ
ដទៃទៀតនៃរាងកាយនោះទេ ។ ហើយដូចដែលយើងបានជ្រាបខ្លះថា ឈាម គឺត្រូវបាន
បែងចែកជា ៤ក្រុម គឺក្រុម a,b, o និង ab ។ ប៉ុន្តែតើអ្នកបានជ្រាបខ្លះទេថា ក្រុមឈាម
នីមួយៗទាំងនេះ គឺសុទ្ធតែអាចប្រាប់ពីនិស្ស័យ និងនិស្ស័យផ្នែកការចំណាយលុយរបស់
អ្នកដូចៗគ្នា យ៉ាងណាមិញ យើងមានការបង្ហាញ ដើម្បីឲ្យជ្រាបកាន់តែច្បាស់លាស់ដូច
ខាងក្រោម ៖
ក្រុមឈាម
a ជាមនុស្សមាននិស្ស័យមានរបៀបរៀបរយដូចសំពត់ក្នុងផ្នត់ មានភាពទទួល
ខុសត្រូវខ្ពស់ និងចូលចិត្តគិតថា រឿងអ្នកដទៃគឺជាការងាររបស់ខ្លួន ហើយជួនកាលតែងតែ
មានអំណួតចំពោះខ្លួនឯង ។
-និស្ស័យរឿងលុយកាក់ ជាមនុស្សពូកែទុកដាក់លុយកាក់ តែប្រសិនបើដល់ពេលត្រូវប្រើ
ក៏អាចយកចេញរហូតគ្មានសល់មួយកាក់សោះក្នុងហោប៉ៅ ។ ចូលចិត្តគិតថាខ្លួនឯងដឹង
ច្បាស់ថា ខ្លួនកំពុងធ្វើអ្វី ជាមនុស្សមានរសនិយមខ្ពស់ ចូលចិត្តរបស់របរថ្លៃៗ ល្អៗ និង
ដូចៗគ្នា ។
ក្រុមឈាម
b និស្ស័យបែបចូលចិត្តប្រើអារម្មណ៍ជាងហេតុផល ចំណុចល្អគឺមានគំនិតច្នៃ
ប្រឌិតខ្ពស់ និងចូលចិត្តនិយាយត្រង់ ។
-រឿងលុយកាក់ ជួនកាលសន្សំរហូតជ្រុលហួស សឹងតែមិនចំណាយអ្វីសោះ តែពេលខ្លះ
ក៏ចំណាយលុយយ៉ាងខ្ជះខ្ជាយ ។ ភាគច្រើនសន្សំលុយបានល្អ នៅពេលដែលមានការខំ
សន្សំ ដើម្បីដាក់ក្នុងធនាគារ ឬលេងតុងទីនជាដើម ។
ក្រុមឈាម
o ជាមនុស្សមានមិត្តភក្ដិច្រើន ចូលចិត្តថែរក្សាមិត្តភាពរបស់អ្នកដទៃ ជាជាង
ការនិយាយប្រាប់គេត្រង់ៗ ប៉ុន្តែប្រសិនខឹងខ្លាំងហើយ អ្នកណាក៏ឃាត់មិនស្ដាប់ដែរ ។
-រឿងលុយកាក់ ជាមនុស្សដែលមានការចំណាយលុយកាក់មានរបៀបរបប ផែនការច្បាស់
លាស់ ពោលគឺចំណាយតែក្នុងរឿងតូចតាចតែប៉ុណ្ណោះ ជាហេតុបណ្ដាលឲ្យគាត់មានលុយ
សន្សំច្រើនជានិច្ច ដូច្នេះហើយគឺជាប្រភេទមនុស្សដែលកម្រមានបញ្ហារឿងនេះខ្លាំង
ណាស់។
ក្រុមឈាម
ab ជាមនុស្សមានគំនិតមិនដូចអ្នកដទៃ ចូលចិត្តយកខ្លួនឯងទៅពាក់ព័ន្ធជាមួយ
អារម្មណ៍របស់អ្នកដទៃ ហើយមិនចូលចិត្តប្រាប់អ្វីពីខ្លួនឲ្យអ្នកដទៃដឹងនោះទេ ជាហេតុនាំឲ្យ
មានមិត្តភ័ក្រតិចតួចជាងអ្នកដទៃ ។
-រឿងលុយកាក់ ការចំណាយ និងការដាក់ទុន គឺប្រហាក់ប្រហែលគ្នា ពោលគឺមានលុយ
ល្មមចាយវាយ និងបង្វិលចាយវាយក្នុងជីវភាពប្រចាំថ្ងៃបានល្អគួរសមដែរ ៕
ដកស្រង់ពីគេហទំព័រវរជនខ្មែរ
ដោយ៖ រស្មី