CamNews

ផលិតផលថ្មី 

LG នឹងបង្ហាញវត្តមាន TV OLED ធំបំផុតក្នុងពិភពលោក នៅឯ CES ២០១២

ក្រុមហ៊ុន LG កាលពីពេលថ្មីៗនេះទើបតែបានធ្វើសេចក្តីប្រកាសជាផ្លូវការមួយអោយដឹង
ថានៅក្នុងថ្ងៃនៃព្រឹត្តិការណ៍ដ៏ពិសេស CES ២០១២ ដែលនឹងប្រព្រឹត្តទៅនៅក្នុងរយៈពេល
ដីខ្លីខាងមុខនេះ ក្រុមហ៊ុននឹងធ្វើការដាក់តាំងបង្ហាញនូវវត្តមានរបស់ឧបករណ៍ទូរទស្សន៍
OLED ធំបំផុតនៅក្នុងពិភពលោកដើម្បីដាក់តាំងបង្ហាញដល់ទស្សនិកជនទូទៅដែលចូល
ទស្សនានៅថ្ងៃនោះផងដែរ។

ជាមួយទំហំអេក្រង់ ៥៥ អ៊ីង និងកំរិត ratio ១០០.០០០: ១,ទូរទស្សន៍ប្រភេទថ្មីនេះគឺជាគំរូ
ទូរទស្សន៍ដែលមានអេក្រង់ប្រភេទ OLED ធំបំផុតនៅសម័យកាលបច្ចុប្បន្ននេះ។ ទូរទស្សន៍
នេះបានកំរាស់ត្រឹមតែ ៤មីលីម៉ែត្រ និងទំងន់ត្រឹមតែ ៧,៥គីឡូក្រាមប៉ុណ្ណោះ។

ផ្នែកសំខាន់របស់ទូរទស្សន៍ OLED ថ្មីនេះគឺស្ថិតលើការបំពាក់នូវបច្ចេកវិទ្យា ៤-Color Pixel
បច្ចេកវិទ្យា WOLED (White OLED) ដែលត្រូវបានដាក់ប្រើប្រាស់នៅក្នុងបន្ទះរបស់អេក្រង់។
រូបភាពដែលបង្ហាញនៅលើអេក្រង់កាន់តែមានគុណភាពច្បាស់និងមានភាពជាក់ស្តែង
ត្រជាក់ភ្នែកបំផុត ពីព្រោះតែក្រុមហ៊ុនបានប្រើប្រាស់នូវពណ៌សំខាន់ៗចំនួនបួនគឺ៖ ក្រហម
បៃតង ផ្ទៃមេឃ និងពណ៌ស ដែលខុសពីគំរូទូរទស្សន៍របស់ក្រុមហ៊ុនផ្សេងៗដែលប្រើប្រាស់
តែបីពណ៌សំខាន់ៗរួមមាន ក្រហម បៃតង និងផ្ទៃមេឃ តែប៉ុណ្ណោះ។

ម្យ៉ាងវិញទៀតជាមួយនឹងបច្ចេកវិទ្យា Color Refiner ក៏ត្រូវបានបំពាក់នៅលើទូរទស្សន៍ថ្មី
របស់ LG នេះផងដែរ ដែលជាបច្ចេកវិទ្យាមួយជួយរក្សាគុណភាពរូបភាពអោយនៅដ៏ដែល
នៅពេលអ្នកទស្សនាធ្វើការផ្លាស់ប្តូរទីតាំងមើលនោះ។ ទន្ទឹមនឹងនោះ ការរចនាម៉ូដបែប
Slim and Narrow Bezel នៅលើឧបករណ៍របស់ខ្លួនជួយធ្វើអោយផលិតផលថ្មីនេះមាន
កំរាស់កាន់តែស្តើង ស្រស់ស្អាតនិងកាន់តែមានភាពទាក់ទាញបំផុតផងដែរ។

នៅក្នុងកិច្ចសម្ភាសមួយកាលពីពេលថ្មីៗនេះ លោក Havis Kwon នាយកប្រតិបត្តិរបស់ក្រុម
ហ៊ុន LG Electronics Home Entertainment បានអោយដឹងថា " LG កំពុងតែមានសកម្មភាព
យ៉ាងមមារញឹកដើម្បីត្រៀមដាក់បង្ហាញវត្តមាននូវទូរទស្សន៍ OLED ថ្មីនេះ ហើយវាក៏ជា
ផលិតផលដែលផ្តល់អត្ថប្រយោជន៍ជាច្រើនពីអេក្រង់ OLED នេះផងដែរ បើធៀបជាមួយ
អេក្រង់ LCD ធម្មតា។ ជាពិសេសនោះវាក៏ជួយសន្សំសំចៃបានច្រើនលើការចំណាយនៅក្នុង
ការផលិតទៀតផង"។ លោកបន្ថែមថា " បច្ចុប្បន្នបច្ចេកវិទ្យា OLED នេះកំពុងតែស្ថិតនៅក្នុង
ការចាត់ទុកជាបច្ចេកវិទ្យានាពេលអនាគតសំរាប់ឧបករណ៍ទូរទស្សន៍នៅឡើយ នោះក៏
ព្រោះតែវាមានដែនកំណត់មិនទាន់មានលក្ខណៈទូលំទូលាយ ដូចជាការផលិតគឺអាចផលិត
បានត្រឹមតែជាអេក្រង់ទំហំតូចៗ រីឯតំលៃវិញក៏មានកំរិតខ្ពស់ជាដើម...។ ប៉ុន្តែទោះជាយ៉ាង
នេះក្តី ជាមួយសមិទ្ធិផលទូរទស្សន៍ OLED ៥៥ អ៊ីងដែល LG ទើបតែដាក់តាំងបង្ហាញនេះរាល់
បញ្ហាទាំងនោះត្រូវបានក្រុមហ៊ុនលប់បំបាត់និងមិនយកមកចោទជាបញ្ហានោះឡើយ" ៕

ប្រភព៖ Engadget
ដោយ៖ រស្មី

Tags: electronictechnologyces 2012ces4-color pixel4-colorpixel55-inchces2012color refinercolorrefinerhdpostcrosshdtvlg electronicslgelectronicsoled