គេហទំព័ររបស់ចិនមួយ បានបញ្ចេញនូវពាក្យសំដីផ្សាយពាណិជ្ជកម្មមួយថា អ្នកប្រើ
ប្រាស់អាចកាន់សំបក iPhone 5 ត្រលប់ទៅផ្ទះបានក្នុងរយះពេល24h បើសិនយល់
ព្រមបង់ប្រាក់ចំនួន 7.878 USD(ប្រាំពីរពាន់ប្រាំបីរយចិតសិបប្រាំបី ដុល្លារ) ។
គេហទំព័រ NetEase នៅប្រទេសចិនបានឲ្យដឹងថា ពួគគេកំពុងមាននៅក្នុងដៃនូវសំបកផ្នែកខាង
ក្រោយនៃ iPhone 5 ដែលជិតនឹងដាក់បង្ហាញលក់ ហើយកំពុងតែបង្កឲ្យមានការភ្ញាក់ផ្អើលក្នុង
ពិភពបច្ចេកវិទ្យារយះពេលកន្លងទៅនេះ។ ដូចសំដីដែលបានធ្វើការណែនាំ ឧបករណ៍នេះលេច
ចេញយ៉ាងសម្ងាត់ពីរោងចក្រផលិត iPhone របស់ Foxconn នៅ Shenzhen (ប្រទេសចិន) ។
ដើម្បីជាភស្តុតាងបញ្ជាក់ NetEase បានប្រកាសថា នឹងត្រៀមខ្លួនជាស្រេចប្រគល់សំបក iPhone 5
ក្នុងរយះពេល 24 ម៉ោងដល់អ្នកណាក៏បានដែលហ៊ានចំណាយប្រាក់ចំនួន 50.000 Yuan(ប្រហែល
7.878 USD)។
តាមរូបភាពនេះ យើងឃើញថាឧបករណ៍ដែល NetEase បង្ហាញមកមានការរចនាម៉ូដ និងពណ៌ដូច
នឹងបណ្តាឧបករណ៍ iPhone 5 ដែលតែងតែលើកឡើងក្នុងព័ត៌មានចចាមអារ៉ាមពីមុនមក។ ផ្នែកខាង
ក្រោយនៃសំបក iPhone 5 ធ្វើពីលោហធាតុ ហើយចែកជាបីផ្នែករួមមាន ផ្នែកកណ្តាលដែលធ្វើពី
លោហធាតុ, ផ្នែកខាងលើ និងខាងក្រោមគឺជាកញ្ចក់ដូចនឹងសំបក iPhone 4 និង 4S ដែរ។ ចំណែក
នៅគែមផ្នែកខាងក្រោមទូរស័ព្ទ គឺជារន្ធ Connect ដែលមានរាងតូចជាងមុន និងរន្ធដោតកាសស្តាប់
ចម្រៀងនៅក្បែរនោះ។
ខាងក្រោមនេះ គឺជារូបភាពជាក់ស្តែងមួយចំនួនពីសំបក iPhone 5, ទស្សនាទាំងអស់គ្នា ៖
ដោយ៖ សិលា
ប្រភព៖ VE