កន្លងមកថ្មីៗនេះក្រុមហ៊ុនផលិតទូរស័ព្ទរបស់តៃវ៉ាន់បានធ្វើការប្រកាសពីគំរោងរបស់ខ្លួន
ថានឹងត្រៀមបង្ហាញវត្តមានទូរស័ព្ទ smartphone ថ្មីមួយទៀតមានឈ្មោះថា HTC Edge
ប្រើប្រាស់ Chip Quad core ដំបូងគេលើពិភពលោកនៅក្នុងពិធីតាំងពិព័រណ៌ MWC ២០១២
ដែលនឹងប្រព្រឹត្តទៅនៅក្នុងកំឡុងខែ កម្ភៈ ខាងមុខនេះ។
ប្រភពពត៌មានដែលជិតស្និទ្ធជាមួយ HTC អោយដឹងថាប្រភេទនៃទូរស័ព្ទ smartphone ថ្មី
នេះនឹងប្រើប្រាស់ Chip Quad core NVIDIA Tegra 3 និងប្រើប្រាស់បច្ចេកវិទ្យា 4G LTE
ហើយក៏នឹងមិនត្រូវបានបង្ហាញវត្តមាននៅក្នុងពិធីតាំងពិព័រណ៌ CES ២០១២ ដែលនឹងប្រ
ព្រឹត្តទៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះទេ ប៉ុន្តែនឹងត្រូវបង្ហាញវត្តមាននៅក្នុងពិធីតាំងពិព័រណ៌
Mobile World Congress នៅឯ Barcelona ក្នុងប្រទេសអេស្ប៉ាញនៅក្នុងកំឡុងខែកម្ភៈខាង
មុខនេះ។ ចំពោះរយៈពេលនៃការចេញធ្វើចរាចរនៅលើទីផ្សាររបស់ផលិតផលថ្មីនេះនឹង
ចាប់ផ្តើមធ្វើឡើងចាប់ពីខែ មេសា តទៅ។
អ្នកវិភាគ Alvin Kwok របស់ក្រុមហ៊ុន JPMorgan Chase អោយដឹងថា " HTC នឹងអាចបន្ត
រក្សាបាននូវជំហ៊ាននាំមុខគេជានិច្ច បើធៀបជាមួយនឹងគូរប្រជែងផ្សេងៗនៅក្នុងប៉ុន្មានខែ
ខាងមុខទៀត នៅពេលដែលក្រុមហ៊ុនមួយនេះដាក់បង្ហាញនូវគំរូប្រភេទ smartphone ប្រើ
ប្រាស់ Chip Quad core ដំបូងគេក្នុងពិភពលោកនោះ"។
ពត៌មានស្តីពី HTC Edge នេះត្រូវបានលេចលឺចាប់តាំងពីខែ វិច្ឆិការ ឆ្នាំ ២០១១ មកម្ល៉េះ
ដែលបានលើកឡើងថា ទូរស័ព្ទថ្មីនេះនឹងប្រើប្រាស់អេក្រង់ទំហំ ៤,៧អ៊ីង resolution ជា
ប្រភេទ HD ៧២០p និងមានកំរាស់ត្រឹមតែ ៨,៨មីលីម៉ែត្រប៉ុណ្ណោះ។ HTC Edge ក៏នឹងបំពាក់
នូវកាមេរ៉ាទំហំ ៨megapixel ដែលមាន aperture F/2.2 អាចថតវីដេអូ ១០៨០p ទៀតផង។
ចំពោះមុខងារដែលកំពុងទទួលបានការចាប់អារម្មណ៍បំផុតនោះគឺការប្រើប្រាស់នូវ Chip
ប្រភេទ Tegra 3 Quad core ល្បឿន ១,៥GHz, RAM ១GB,អង្គចងចាំខាងក្នុងទំហំ ៣២GB
និងមានកន្លែងសំរាប់ភ្ជាប់ផ្សេងៗដូចជា Bluetooth 4.0, HTC Sense 4.0, និងបំពាក់បច្ចេក
វិទ្យាសំលេងប្រភេទ Beats Audio ផងដែរ៕
ប្រភព៖ Infonet
ដោយ៖ រដ្ឋា