CamNews

ទូរស័ព្ទ 

Sharp ត្រៀមបញ្ចេញអេក្រង់ 600 ppi សម្រាប់ស្មាតហ្វូន និងថេប្លេត

អេក្រង់ដែលមានកម្រិតភិចសេល ឡើងដល់ 600 ppi របស់ Sharp នឹងឡើង “គ្រងរាជ” ជំនួស
Oppo Find 7 ។

ក្រុមហ៊ុន Sharp កំពុងតែត្រៀមបញ្ចេញឧបករណ៍បច្ចេកវិទ្យាមួយចំនួន បំពាក់អេក្រង់ ដែលមាន
កម្រិតភិចសេល   ឡើងដល់ 600 ppi ។   នេះគឺជាអេក្រង់ដែលមានកម្រិតភិចសេលខ្ពស់បំផុត
សម្រាប់ ស្មាតហ្វូន និងថេប្លេត នាពេលបច្ចុប្បន្ន។   ភ័ស្ដុតាងថ្មីៗនេះ   ក៏បង្ហាញថា ក្រុមហ៊ុន
អេឡិចត្រូនិចជប៉ុន បានអភិវឌ្ឍដោយជោគជ័យ នូវអេក្រង់ប្រភេទនេះ ដែលអាចបង្ហាញរូបភាព
ប្រកបដោយភាពរលូនបំផុត និងកំពុងត្រៀមដើម្បីផលិត ក្នុងពេលខាងមុខ។

តាមគម្រោង ក្រុមហ៊ុននេះនឹងចាប់ផ្ដើមបញ្ចេញស្មាតហ្វូនដែលមានអេក្រង់ LCD 5,5 inch និង
ថេប្លេត អេក្រង់ ចាប់ពី 7 ដល់ 9 inch ។ តាមរយៈនេះ ជាមួយនឹងកម្រិតភិចសេល 600 ppi ក្រុម
ហ៊ុន Sharp ក៏នឹងនាំមកនូវរីសូលូសឹន 4K សម្រាប់បណ្ដាអេក្រង់ប្រភេទតូចផងដែរ។

តាមការគន់គូរដំបូង ឧបករណ៍មួយដែលមានអេក្រង់ 7,3 inch កម្រិត 600 ppi នឹងមានរីសូលូសឹន
2.160 x 3.840 pixel ។ យ៉ាងនេះក្ដី បណ្ដាផលិតផលដំបូងរបស់ Sharp ដែលមានអេក្រង់ 5,5 inch
នឹងមិនអាចមានរីសូលូសឹនឡើងដល់ 4K នោះទេ។

នៅក្នុងពេលបច្ចុប្បន្ន ក្នុងចំណោមស្មាតហ្វូនកំពូលៗ មានតែ Find 7 របស់ Oppo នោះទេ ដែល
មានអេក្រង់ 2K និង PPI (Pixels per inch) ខ្ពស់ជាងគេ។ ប៉ុន្ដែ ប្រសិន Sharp បំពាក់អេក្រង់ប្រភេទ
ថ្មីនេះ បានជោគជ័យ នោះ មិនយូរប៉ុន្មាន តំណែងលេខ ១ ស្ដីអំពីអេក្រង់ PPI នឹងបានទៅលើក្រុម
ហ៊ុនជប៉ុនមិនខាន៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Androidtopnews