ថ្ងៃនេះ (១៣សីហា) Foxconn បានគ្រប់គ្រង Sharp ជាផ្លូវការ ដោយចំណាយប្រាក់ដល់ទៅ
៣,៨ពាន់លានដុល្លារអាមេរិក។
បន្ទាប់ពីព័ត៌មានខាងលើនេះត្រូវបានប្រកាស គេកត់សម្គាល់ឃើញថា តម្លៃភាគហ៊ុនរបស់ Sharp
បានកើនឡើង ១៩%។ នៅក្នុងសេចក្ដីប្រកាសថ្មីបំផុតនេះដែរ CEO របស់ Sharp គឺលោក Kozo
Takahashi ត្រូវបានជំនួសដោយលោក Tai Jeng Wu ជាមនុស្សដែលត្រូវគេចាត់ទុកថា ជាដៃស្ដាំ
របស់អគ្គនាយក Foxconn លោក Terry Gou។
១២ ក្នុងចំណោម ១៣នាក់ នៃសមាជិកក្រុមប្រឹក្សារបស់ Sharp រួមទាំងលោក Takahashi ផង
ក៏នឹងត្រូវបានប្ដូរផ្លាស់។ ក្រោយមកសមាជិកនៃក្រុមប្រឹក្សានេះនឹងត្រូវថយមកនៅត្រឹម ៩រូប
ហើយ ៦រូបក្នុងចំណោមនេះនឹងត្រូវបានតែងតាំងដោយ Foxconn។ និយាយរួម ការទិញដូរនេះ
ទាំង Sharp ទាំង Foxconn សុទ្ធតែពេញចិត្តនឹងតម្លៃ ៣,៨ពាន់លានដុល្លារអាមេរិក។
សម្រាប់ Sharp ទឹកប្រាក់ដ៏ច្រើន ស្មើនឹង ៦៦% នៃភាគហ៊ុនរបស់ក្រុមហ៊ុន នឹងជួយឱ្យក្រុមហ៊ុន
នេះ សងបំណុល ៣,១ពាន់លានដុល្លារអាមេរិក។
អំពី Foxconn តាំងពីយូរណាស់មកហើយ អគ្គនាយក Terry Gou តែងតែចង់បានបទពិសោធន៍
របស់ Sharp ក្នុងការផលិតអេក្រង់ស្មាតហ្វូន ជារបស់ដែលជួយឱ្យ Foxconn បោះជំហានវែងក្នុង
ពេលអនាគត។ ប៉ុន្តែ ការទិញដូចនេះ ក៏នាំឱ្យមានការកាត់បន្ថយបុគ្គលិក និងកែទម្រង់រចនា
សម្ព័ន្ធរបស់ក្រុមហ៊ុន។
និយាយអំពីអនាគត អគ្គនាយរបស់ Foxconn មានក្ដីសង្ឃឹមច្រើន អំពីការដែល Sharp នឹងរីក
ចម្រើនឡើងវិញ ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់អេក្រង់នាំមុខគេ រួមមានទាំងអេក្រង់ OLED ឬមួយ
អេក្រង់ដែលមានរូបរាងកោង ដូច Samsung Galaxy នាបច្ចុប្បន្ន។
ប្រែសម្រួល ៖ បុត្រា