CamNews

រថយន្ត 

ក្រុមហ៊ុន Aston Martin ដាក់លក់​រថយន្ដ Vanquish នៅ២០១៤


អាមេរិក៖ សហរដ្ឋអាមេរិក នៅតែមានក្រុមហ៊ុន និងរថយន្ដល្បីៗ យកទៅលក់លើទីផ្សារក្នុង
ពិភពលោកដដែល។ នេះបើទោះបី ជាក្រុមហ៊ុន ចិន និងអាឡឺម៉ង់មានរថយន្ដទំនើបៗប្រកួត
ក្រជែងលើទីផ្សារក៏ដោយ។ តាមសេចក្ដីរាយការណ៍របស់ក្រុមហ៊ុន Aston Martin បានអោយ
ដឹងថា ក្រុមហ៊ុននឹងកែច្នៃរថយន្ដម៉ាក Vanquish Volante អោយមានភាពល្អប្រណិត ហើយ
គ្រោងនឹងដាក់លក់ លើទីផ្សារនៅឆ្នាំ ២០១៤ ខាងមុខនេះ។



ក្រុមហ៊ុនបានសង្ឃឹមយ៉ាងមុតមុំាថា៖ រថយន្ដម៉ាក  Vanquish Volante នឹងមានអតិថិជនច្រើន
ទាំងក្នុង និងក្រៅស្រុកនាពេលដែលរថយន្ដនេះដាក់លក់លើទីផ្សារឆ្នាំ ២០១៤។ រថយន្ដដ៏តូច
ច្រលឹងមួយនេះ នឹងបំពាក់ដោយធុងទឹកចំនុះ​ ៦.0 លីត្រ ជាមួយស៊ីន V- ១២ និងដំណើរការ
ដោយកំលាំង ៥៦៥​ HP ក្នុងកំរិត ៦,៧៥០ rpm។ លើសពីនេះទៅទៀតរថយន្ដនេះអាចរត់បាន
ចំងាយ ១៦៨ ម៉ាលស៍ (miles) ក្នុងមួយម៉ោង។ ចំពោះតំលៃក្រុមហ៊ុននៅមិនទាន់កំណត់នៅ
ឡើយទេ៕

 

ដោយ៖ សារិន
ប្រភព៖ topspeed


Tags: vehicle cars usa