CamNews

កុំព្យូទ័រ ផលិតផលថ្មី 

LG នឹងឧទ្ទេសនាម laptop 3D P535, A540 និង All-In-One V300 3D នៅឯ CES ២០១២

ក្រៅពីឧបករណ៍ Ultrabook Z430 និង Z330, CES ដែលនឹងប្រព្រឹត្តទៅនៅក្នុងពេលដ៏ខ្លីខាង
មុខទៀតនេះក៏នឹងមានវត្តមានរបស់គំរូកុំព្យូទ័រចំនួនបីប្រភេទផ្សេងទៀតមកពីខាងក្រុមហ៊ុន
LG ​ផងដែរ ដែលក្នុងនោះរួមមាន laptop ចំនួនពីរគឺ Xnote P535 និង A540 និងកុំព្យូទ័រលើតុ
All-in-One V300 ។ សមិទ្ធិផលទាំងបីខាងលើនេះសុទ្ធតែមានបំពាក់នូវបច្ចេកវិទ្យា 3D ដូច
គ្នា ប៉ុន្តែចំពោះ A540 អតិថិជនអាចជ្រើសរើសយកអេក្រង់ដែលមិនត្រូវការវ៉ែនតាជំនួយបាន
ផងដែរ។ កុំព្យូទ័រទាំងបីខាងលើនឹងប្រើប្រាស់នូវ Processor Intel Core i Sandy Bridge និង
អាចជ្រើសរើស Card ក្រាហ្វិកដាច់ដោយឡែករបស់ NVIDIA បានទៀតផង។ ចំពោះប្រព័ន្ធ
ប្រតិបត្តិការគឺដំណើរការដោយ Windows 7 ។ រីឯតំលៃ LG នឹងធ្វើការប្រកាសនៅក្នុងថ្ងៃ
ពេលពិធីចាប់ផ្តើម ហើយចំពោះការចេញធ្វើចរាចរនៅលើទីផ្សារ LG អោយដឹងថានឹងចាប់
ផ្តើមពីត្រីមាសទី ១ ក្នុងឆ្នាំ ២០១២ នេះតទៅ។

Laptop A540 មានអេក្រង់ទំហំ ១៥,៦អ៊ីង មាន resolution ១៩៩២០x ១០៨០ ហើយអ្វីដែល
ជាលក្ខណៈពិសេសរបស់ផលិតផលមួយនេះគឺអតិថិជនអាចជ្រើសរើសយកប្រភេទសមិទ្ធិ
ផលដែលប្រើប្រាស់អេក្រង់ 3D ដោយមិនចាំបាច់ត្រូវការវ៉ែនតាជំនួយក៏បាន។ ម៉ាស៊ីនប្រើ
ប្រាស់ CPU Core i5 រឺ i7, card ក្រាហ្វិកប្រភេទ GeForce GT 555M, RAM ប្រភេទ DDR3
មានទំហំ ៨GB និង Hard disk មានទំហំអតិបរិមា ១TB។ LG បំពាក់អោយ A540 ជាស្រេចនូវ
កម្មវិធីសំរាប់បំលែងវីដេអូ និងរូបភាពទៅជាទំរង់ 3D ទៀតផង។

គំរូ LG P535 CINEMA 3D ក៏មានអេក្រង់ទំហំ ១៥,៦អ៊ីងដូចគ្នា និងមានទំងន់ ២,២គីឡូក្រាម
និងអាចជ្រើសរើសយកអេក្រង់ជា 3D (ត្រូវការវ៉ែនតា) រឺក៏មិនមាន 3D ផងដែរ ប៉ុន្តែផលិត
ផលនេះមាន resolution ទាបជាង A540 គឺត្រឹមតែ ១៣៦៦x ៧៦៨ ប៉ុណ្ណោះ។ LG និយាយ
ថាដោយសារតែអេក្រង់របស់ផលិតផលនេះមានកំរាស់ស្តើងត្រឹមតែ ៤,៧មីលីម៉ែត្រ គឺអាច
ជួយអោយ LG P535 នេះមានកំរាស់ស្តើងជាង ២៤% និងស្រាលជាង ២៧% បើធៀបជា
មួយគំរូ laptop 3D ផ្សេងៗ។ អតិថិជនអាចជ្រើសរើសយកប្រភេទ CPU ជា Core i3, i5 រឺក៏
i7 ចំណែក RAM មានទំហំ ៨GB ,Card ក្រាហ្វិកប្រភេទ NVIDIA GeForce GT 610M ១GB
រឺក៏ GeForce GT 630M ២GB ជាមួយ Hard disk ទំហំ ១TB ផងដែរ។

ដោយឡែកចំពោះកុំព្យូទ័រលើតុ All -in-one V300 វិញ ត្រូវបាន LG ឧទ្ទេសនាមម្តងរួចមក
ហើយនៅឯ Computex ២០១១ ប៉ុន្តែកន្លងមកផលិតផលនេះធ្វើចរាចរតែនៅក្នុងប្រទេស
កូរ៉េខាងត្បូងប៉ុណ្ណោះ។ V300 ក៏មានសម្ថភាពអាចបង្ហាញរូបភាពជាទំរង់ 3D ​ផងដែរ។ មាន
អេក្រង់ប្រភេទ Touch Screen ប្រើប្រាស់ panels IPS ២៣អ៊ីង។ អ្នកប្រើប្រាស់ក៏អាចជ្រើស
រើសយក CPU ប្រភេទ Core i3, i5 រឺក៏ i7 ។



LG Xnote A540




LG Xnote P535



LG all-on-one V300 3D


ប្រភព៖ LG
ដោយ៖ រដ្ឋា

Tags: electronictechnologylaptopultrabookxnote p535intel core i sandy bridgelaptop a540nvidia geforce gt 610mall -in-one v300