ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង LG កាលពីពេលថ្មីៗនេះបានធ្វើសេចក្តីប្រកាសមួយ
អោយដឹងថាក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីនាំមកនូវផលិតផលប្រណិត
របស់ខ្លួនដែលគេអោយឈ្មោះថា "Super Ultrabook " មកដាក់បង្ហាញនៅក្នុងកម្មវិធីតាំង
ពិព័រណ៌ CES ២០១២ ដែលនឹងប្រព្រឹត្តនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ជាមួយនឹងចំណុច
ពិសេសៗផ្សេងគ្នាមួយចំនួនរបស់ផលិតផល។
ផលិតផល" Supre Ultrabook " របស់ LG ដែលនឹងនាំមកដល់ CES ២០១២ មានពីរប្រភេទ
គឺ laptop មានអេក្រង់ទំហំ ១៣,៣ អ៊ីង និង ១៤អ៊ីង។ ចំពោះគំរូដែលមានអេក្រង់ទំហំ ១៣,៣
អ៊ីងមានឈ្មោះថា Z330 ដែលការរចនាមានកំរាស់ស្តើងបំផុតត្រឹមតែ ១៤,៧មីលីម៉ែត្រ និងទំ
ងន់ត្រឹមតែ ១,២១គីឡូក្រាមប៉ុណ្ណោះ គឺស្តើងនិងស្រាលជាង MacBook Air របស់ Apple ទៅ
ទៀត។
ស្របពេលជាមួយនឹងការរចនាដ៏គួរអោយចាប់អារម្មណ៍ Z330 ក៏ត្រូវបានបំពាក់នូវបច្ចេកវិទ្យា
Super Speed Boot របស់ LG ផងដែរ ដែលជាបច្ចេកវិទ្យាមួយជួយអោយម៉ាស៊ីនអាច reboot រួចរាល់ដោយចំណាយពេលក្រោម ១០វិនាទី និងចំណាយពេលត្រឹមតែ ២វិនាទីប៉ុណ្ណោះពី
របប Standby មកកាន់ Windows វិញ។
អំពីរូបសណ្ឋានរបស់ Z330 វិញក៏មានលក្ខណៈប្រហាក់ប្រហែលគ្នានឹង ultrabook ផ្សេងៗ
នៅលើទីផ្សារបច្ចុប្បន្នផងដែរ ក្នុងនោះរួមមានដូចជាអេក្រង់ទំហំ ១៣,៣ អ៊ីងមាន resolution
១៣៦៦x៧៦៨ ប្រើប្រាស់ Processor Intel Core i ជាមួយនឹង Card ក្រាហ្វិកគុណភាពខ្ពស់
RAM ទំហំ ៤GB ឧបករណ៍រក្សាទិន្នន័យប្រភេទ SSD ទំហំ ១២០ រឺ ២៥៦GB (តាមការជ្រើស
រើសរបស់អ្នកប្រើប្រាស់) រន្ធសំរាប់ភ្ជាប់ USB 3.0 និង HDMI ។
ដោយឡែកជាមួយកំណែ ១៤អ៊ីងវិញ មានឈ្មោះថា Z430 ត្រូវបាន LG បំពាក់ Hard disk
សំរាប់រក្សាទិន្នន័យជាប្រភេទ HDD មានទំហំ ៥០០GB អមជាមួយនឹង Hard disk ប្រភេទជា
SSD ១៦GB (រឺ ១២៨GB យោងតាមការជ្រើសរើសរបស់អ្នកប្រើប្រាស់) ។ Z430 មានកំរាស់
១៩,៩មីលីម៉ែត្រ និងទំងន់ ១,៥គីឡូក្រាម។ Z430 ក៏ត្រូវបានបំពាក់នូវបច្ចេកវិទ្យា Super
Speed Boot របស់ LG ផងដែរ ដែលធ្វើអោយម៉ាស៊ីនចំណាយពេលអតិបរិមាសំរាប់ដំណើរ
ការ reboot រយៈពេល ១២ វិនាទី ។ Z430 ប្រើប្រាស់ Processor Core i7 ជំនាន់ថ្មីបំផុតរបស់
Intel ។
ក្រៅពីផលិតផល" Super Ultrabook " ទាំងពីរខាងលើនេះ LG ក៏នឹងមានគំរោងត្រៀមដាក់
បង្ហាញនូវគំរូប្រភេទ laptop ចំនួនពីរប្រភេទទៀតផងដែរដែលមានបំពាក់បច្ចេកវិទ្យា 3D នៅ
ក្នុងកម្មវិធីតាំងពិព័រណ៌ CES ២០១២ នេះ ដែលផលិតផលទាំងពីរនោះមានឈ្មោះហៅថា
P535 និង A540 ។ ផលិតផលទាំងពីរនេះសុទ្ធតែប្រើប្រាស់ Processor Core i7 របស់ Intel
និងមានអេក្រង់ទំហំ ១៥,៦អ៊ីងដូចគ្នា។ ក្នុងនោះចំពោះកំណែ A540 គឺអនុញ្ញាតអោយអ្នក
ប្រើប្រាស់អាចទស្សនារូបភាពរឺ វីដេអូ ជាទំរង់ 3D ដោយមិនចាំបាច់ត្រូវការវ៉ែនតាជំនួយ ក៏
ដូចជាមានតំឡើងជាស្រេចនូវកម្មវិធីបំលែងរូបភាព និងវីដេអូ ទៅជាទំរង់ 3D ទៀតផង។
រាល់ផលិតផលទាំងអស់ខាងលើនេះនឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៌
CES ២០១២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១០ ខែមករា ខាងមុខនេះ និងតាមគំរោងនឹងចាប់
ផ្តើមធ្វើចរាចរនៅលើទីផ្សារនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០១២ នេះតទៅហើយ៕
ប្រភព៖ Cnet/Newswire
ដោយ៖ រស្មី