CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Acer Aspire S5 ៖Ultrabook ប្រើប្រាស់ Chip Ivy Bridge ដំបូងបង្អស់លើពិភពលោក

កាលពីពេលថ្មីៗនេះ Acer ទើបតែបានបង្ហាញនូវវត្តមាន Ultrabook ថ្មីមួយទៀតរបស់ខ្លួន
ប្រើប្រាស់អេក្រង់ទំហំ ១៣,៣ អ៊ីងមានឈ្មោះថា Aspire S5 និងបើតាមការបញ្ជាក់ពីក្រុម
ហ៊ុនអោយដឹងថានេះគឺជា Ultrabook មានកំរាស់ស្តើងបំផុតក្នុងពិភពលោកជាមួយកំរាស់
ត្រឹមតែ ១៥ មីលីម៉ែត្រប៉ុណ្ណោះ។ សំបកទាំងមូលរបស់ Aspire S5 មានពណ៌ខ្មៅផលិតពី
សាធាតុអាលុយមីញ៉ូម លាយជាមួយម៉ាញ៉េស្យូមនិងស្រទាប់ដែលអាចការពារពីការដាច់
ស្នាមផងដែរ។ ឧបករណ៍នេះមានទំងន់ ១,៣៥គីឡូក្រាម និងបំពាក់ដោយបច្ចេកវិទ្យា
Instant On ដែលជួយអោយម៉ាស៊ីនដំណើរការពីរបប Sleep ចូលទៅកាន់ Windows ត្រឹម
តែរយៈពេល ១,៥វិនាទីប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះឧបករណ៍ថ្មីរបស់ Acer នេះក៏មានមុខ
ងារថ្មីគួរអោយចាប់អារម្មណ៍បំផុតមួយទៀតមានឈ្មោះថា Always Connect ដែលអនុញ្ញាត
អោយប្រើប្រាស់ទូរស័ព្ទដៃធ្វើការបញ្ជារលើ Aspire S5 ពីរបប Sleep ទៀតផង។ ក្រៅពីនោះ
ម៉ាស៊ីនក៏ត្រូវបានក្រុមហ៊ុនបំពាក់រន្ធសំរាប់ភ្ជាប់ Thunderbolt ២០Gpbs (២,៥GB/វិនាទី) តាម
រយៈ MiniDisplay Port, ក្នុងនោះក៏មានរន្ធសំរាប់ភ្ជាប់ផ្សេងៗដូចជា USB 3.0 និង HDMI ផង
ដែរ។ ផលិតផលនេះប្រើប្រាស់ chip Ivy Bridge របស់ Intel ដែលជួយអោយរយៈពេលនៃ
ការប្រើប្រាស់ថ្មបានរហូតដល់ ៨ម៉ោងឯណោះ។ Aspire S5 ប្រើប្រាស់ Hard disk សំរាប់
រក្សាទុកទិន្នន័យប្រភេទ SSD និងមានបំពាក់នូវបច្ចេកវិទ្យាសំលេង surround sound Dolby
Home Theater v4, Keyboard ប្រភេទ chiclet ទៀតផង។ ចំពោះការចេញធ្វើចរាចរនៅក្នុង
ទីផ្សារត្រូវបានក្រុមហ៊ុនបញ្ជាក់ថានឹងចាប់ផ្តើមពីត្រីមាសទី ២ ឆ្នាំ ២០១២ នេះតទៅ ប៉ុន្តែ
ពុំទាន់មានបញ្ជាក់ប្រាប់ពីតំលៃនៅឡើយ។








ដោយឡែក Acer ក៏បានធ្វើការប្រកាសបង្ហាញនូវវត្តមានគំរូកុំព្យូទ័រយួរដៃមួយប្រភេទផ្សេង
ទៀតរបស់ខ្លួនផងដែរមានឈ្មោះថា Aspire Timeline Ultra ។ Aspire Timeline Ultra ត្រូវ
បាន Acer អោយដឹងថាមានកំរាស់ស្តើងនិងទំងន់ស្រាលជាងបណ្តាកំណែ Timeline មុនៗ
ប៉ុន្តែនៅរក្សាបានរយៈពេលនៃការប្រើប្រាស់ថ្មបានរហូតដល់ ៨ម៉ោងដដែល។ ផលិតផល
ថ្មីនេះនឹងមានអេក្រង់ទំហំ ១៤អ៊ីង និង ១៥អ៊ីង,ការរចនាតាមគំរូ 2-spindle និងមានមុខងារ
Instant On និងមានកំរាស់ត្រឹមតែ ២០មីលីម៉ែត្រប៉ុណ្ណោះ។ Timeline Ultra ប្រើប្រាស់ Chip
ប្រភេទ Core i ស្រឡាយ Sandy Bridge,ប្រើប្រាស់ card ក្រាហ្វិកដាច់ដោយឡែក មានរន្ធ
សំរាប់ភ្ជាប់ផ្សេងៗដូចជា HDMI, USB 3.0 និងមាន Optical Drive ជា DVD Super Multi មាន
កំរាស់ស្តើង។ អ្នកប្រើប្រាស់អាចធ្វើការជ្រើសរើស Hard disk ជាប្រភេទ HDD រឺក៏ SSD តាម
ដែលខ្លួនពេញចិត្ត។ ចំពោះ Speake របស់ Timeline Ultra ត្រូវបាន Acer បំពាក់នូវបច្ចេក
វិទ្យា surround sound Dolby Home Theater v4 ជាមួយនឹង Keyboard ប្រភេទ chiclet។
Timeline Ultra នេះនឹងចាប់ផ្តើមធ្វើចរាចរនៅលើទីផ្សារចាប់ពីត្រីមាសទី ១ ឆ្នាំ ២០១២ នេះ
ប៉ុន្តែចំពោះក៏នៅមិនទាន់បង្ហាញនៅឡើយ៕


ប្រភព៖ Genk
ដោយ៖ រដ្ឋា

Tags: electronictechnologylaptopultrabookacerchiclettimeline ultraaspire s5chip ivy bridgethunderbolt 20gpbsalways connectdolby home theater v4aspire timeline ultra