ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបរ
ទេស ម៉េត្រូ អោយដឹងថា សភាអាមេរិក បានបើកផ្លូវខៀវ អោយលោកប្រធានាធិបតី បារ៉ាក់
អូបាម៉ា ធ្វើបទអន្តរាគមន៍ដោយប្រើកម្លាំងយោធា ទៅលើប្រទេសស៊ីរី។
សញ្ញាណស្តែងអោយឃើញថា លោកប្រធានាធិបតីរូបនេះ ពិតជាអាចធ្វើការវាយប្រហារ
បានមែននោះ ក្រោយពីមានការបោះឆ្នោតនៅឯសភា ដោយទទួលបានសម្លេងគាំទ្រ ១០
ទល់នឹង ៧ តែទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតសំរេចនឹងត្រូវធ្វើឡើងនាសប្តាហ៍
បន្ទាប់នេះ។
ដំណោះស្រាយ គឺអនុញ្ញាតអោយលោក អូបាម៉ា ប្រើប្រាស់កម្លាំងយោធា ធ្វើការប្រឆាំងទៅ
នឹងរបបដឹកនាំលោក Bashar al-Assad មិនអោយយូរលើសពី ៩០ ថ្ងៃនោះទេ បន្ទាប់ពីរប
បមេដឹកនាំរូបនេះ បានប្រើប្រាស់អាវុធគីមីប្រឆាំងទៅនឹងច្បាប់អន្តរជាតិ កាលពីពេលកន្លង
ទៅ ។
គួររំឭកផងដែរថា ការបោះឆ្នោតគាំទ្រអោយធ្វើបទអន្តរាគមន៍កម្លាំងយោថាលើកនេះ ពីសំ
ណាក់អ្នកនយោបានជាន់ខ្ពស់ វាគឺជាលើកដំបូងហើយ បើចាប់គិតតាំងពីឆ្នាំ ២០០២ ខែតុ
លា ខណៈពេលដែលមានការគាំទ្រ តាមរយៈការបោះឆ្នោត ផ្តល់អំណាច អោយ លោក
George W Bush ធ្វើការវាយលុក ប្រទេសអ៊ីរ៉ាក់។
យ៉ាងណាមិញ បើយោងតាមសម្តីលោក Faisal Muqdad ជារដ្ឋមន្រ្តីក្រសួងការបរទេស ស៊ីរី
បានអះអាងអោយដឹងថា របបដឹកនាំលោក Assad នឹងមិនមានការគំរាមគំហែងអោយមាន
ការប៉ះទង្គិចដល់កម្លាំងយោធាអាមេរិកនោះទេ ហើយរដ្ឋាភិបាលប្រទេសនេះ នឹងមិនផ្លាស់
ប្តូរគោលគំនិតនោះទេ បើពិតជាមានសង្គ្រាមលោកលើកទី ៣ មែននោះ ពោលគឺ ពួកយើង
បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹង បទអន្តរាគមន៍ណាមួយ បើសិនណាវា
ប្រាកដជាកើតឡើងមែននោះ៕
* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- ពិតឬ ដែលថា ស៊ីរី ត្រូវអាមេរិក ប្រើកម្លាំងយោធា ក្នុងអំឡុងអាទិត្យក្រោយនេះ?
- លេចធ្លាយ ឯកសារ រកឃើញថា ស៊ីរី ស្តុកទុក សារធាតុគីមី ដល់ទៅ ១ ពាន់តោន
- នាំគ្នាផ្អើល ខណៈភ្នែកនៅនឹងកញ្ជឹង ក ក្រោយបុរស គំរាមបំផ្ទុះ គ្រាប់បែកលើ យន្តហោះ
ដោយ ៖ រិទ្ធី
ប្រភព ៖ ម៉េត្រូ