CamNews

ទូរស័ព្ទ ផលិតផលថ្មី 

Nokia បង្ហាញវត្តមាន Lumia 900

នៅក្នុងឱកាសនៃព្រឹត្តិការណ៍តាំងពិព័រណ៌ CES ថ្ងៃនេះ Nokia បានធ្វើការឧទ្ទេសនាមនូវ
គំរូទូរស័ព្ទដំណើរការ Windows Phone ថ្មីមួយទៀតរបស់ខ្លួនមានឈ្មោះថា Lumia 900
ដែលមានរូបរាងស្រដៀងគ្នានឹងគំរូ 800 ដែរ ប៉ុន្តែត្រូវបានប្រើប្រាស់អេក្រង់ធំជាងគឺមាន
ទំហំ ៤,៣អ៊ីង។

តាមការអោយដឹងពីខាង Nokia ថាទូរស័ព្ទថ្មីនេះនឹងមានវត្តមាននៅក្នុងទីផ្សាររបស់ប្រទេស
អាមេរិក ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន AT&T និងអាចភ្ជាប់ជាមួយ LTE ​ផងដែរ។

Lumia 900 ប្រើប្រាស់អេក្រង់ប្រភេទ ClearBlack AMOLED ទំហំ ៤,៣អ៊ីង សំបកខាងក្រៅ
ប្រភេទ polycarbonate ដែលដូចគ្នានឹងគំរូ Lumia 800 ផងដែរ។ Lumia 900 មានកាមេរ៉ា
ទំហំ ៨ Megapixel ជាមួយ Lens ប្រភេទ 28mm F/2.2។ ប្រើប្រាស់ Chip ប្រភេទ Scorpion
ល្បឿន ១,៤GHz ។

គំរូ Windows Phone ជំនាន់ទីបីរបស់ Nokia នេះប្រើប្រាស់ថ្មមានចំណុះ ១៨៣០mAh និង
វាគឺជាកំណែ Windows Phone ដំបូងគេដែលត្រូវបាន Nokia រចនាសំរាប់ទីផ្សារប្រទេស
អាមេរិក។ រីឯតំលៃរបស់ Lumia 900 នេះវិញក្រុមហ៊ុនពុំទាន់បានធ្វើការបញ្ជាក់នៅឡើយ៕

ប្រភព៖ CBS
ដោយ៖ រស្មី

Tags: electronicnokiasmartphonetechnologywindows phoneltelumia 900at&tclearblack amoledpolycarbonate