CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Envy 14 Spectre ៖ Ultrabook ថ្មីតំលៃចាប់ពី ១៣៩៩ដុល្លាអាមេរិករបស់ HP

បន្ទាប់ពីមានប្រភពពត៌មានជាច្រើនបានធ្វើការចុះផ្សាយអំពីផលិតផលថ្មីរបស់ HP នៅមុន
ថ្ងៃនៃព្រឹត្តិការណ៏តាំងពិព័រណ៌ CES ២០១២ ចាប់ផ្តើមនោះ,កាលពីម្សិលម៉ិញក្រុមហ៊ុន HP
បានធ្វើការឧទ្ទេសនាមបង្ហាញវត្តមានជាផ្លូវការផលិតផលកុំព្យូទ័រយួរដៃថ្មីបំផុតមួយទៀត
ស្ថិតក្នុងស្រឡាយ Envy របស់ខ្លួនដែលមានឈ្មោះថា Envy 14 Spectre ដែលមានទំងន់
ស្រាល និងរូបរាងមានរបៀបរៀបរយស្រស់ស្អាត ដែលជាហេតុ Envy 14 Spectre នេះត្រូវ
បាន HP ចាត់ទុកផលិតផលថ្មីរបស់ខ្លួននេះចូលក្នុងប្រភេទឧបករណ៍ Ultrabook ផងដែរ។ មិនតែប៉ុណ្ណោះជាមួយការបំពាក់នូវប្រព័ន្ធដំណើរការមានល្បឿនលឿន និងការរចនារូបរាង
កាន់តែស្រស់ស្អាតបានធ្វើអោយ Envy 14 Spectre ក្លាយជាផលិតផល Ultrabook លំដាប់
គុណភាពខ្ពស់ជាមួយតំលៃចាប់ពី ១៣៩៩ ដុល្លាអាមេរិកឡើងទៅទៀតផង។

Envy ជាស្រឡាយនៃផលិតផលមានគុណភាពខ្ពស់ជាមួយការរចនាយ៉ាងស្រស់ស្អាតបំផុត
របស់ HP ហើយទ្រឹស្តីនោះត្រូវបានក្រុមហ៊ុនយកមកអនុវត្តន៍ចំពោះផលិតផលថ្មីរបស់ខ្លួន
មានឈ្មោះថា Envy 14 Spectre ដែលជាឧបករណ៍ Ultrabook ថ្មីប៉ុន្តែនៅរក្សាប្រភពកំណើត
ដើម Envy នេះដដែល។ បើធៀបជាមួយបណ្តាផលិតផល Envy មុនៗ គេសង្កេតឃើញថា
លើកនេះ HP ហាក់ដូចជាទទួលបានជោគជ័យយ៉ាងច្រើន។ Envy 14 Spectre មានគម្រប
ខាងផ្នែកខាងលើ ,កន្លែងកល់ដៃផ្នែកខាងក្រោម Keyboard ក៏ដូចជាស៊ុំព័ទ្ធជុំវិញអេក្រង់គឺ
ត្រូវបានផលិតឡើងពីកញ្ចក់មានគុណភាពខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះកញ្ចក់នោះគឺជាប្រ
ភេទកញ្ចក់ដែលមានទំងន់ស្រាល និងអាចការពារបានពីការសឹករិចរិលផងដែរ ដែលជួយ
ធ្វើអោយផលិតផលមិនចាស់ទៅតាមពេលវេលាទៀតផង។ Keyboard Envy 14 Spectre
ជាប្រភេទ chiclet និងមានបញ្ចេញពន្លឺភ្លើងយ៉ាងស្រស់ស្អាត។ ចំពោះប៊ូតុងមានការរចនា
មានទំហំធំនិងមានគំលាតពីគ្នាបន្តិចដែលជួយអោយការវាយតួអក្សមានភាពងាយស្រួល
និងកាន់តែប្រាកដជាក់ផងដែរ។ ផ្នែកខាងខ្នងគំរបទាំងមូលនៃអេក្រង់ត្រូវបានផលិតឡើង
ពីសារធាតុមានពណ៌ខ្មៅ និងត្រូវបានបំពាក់បន្ថែមពីលើនូវកញ្ចក់ថ្លាឆ្លុះអមជាមួយ logo
HP ដែលមានបញ្ចេញពន្លឺស្ថិតនៅខាងក្រោមផ្នែកខាងឆ្វេងផងដែរ។ ក៏ដូចជាផលិតផល
បច្ចុប្បន្នមួយចំនួនរបស់ HP ផងដែរ Envy 14 Spectre ត្រូវបានបំពាក់នូវបច្ចេកវិទ្យាសំលេង
Beats Audio និងផ្នែកផ្សេងៗសំរាប់បញ្ជារសំលេងមានលក្ខណៈយ៉ាងពិសេស។

Envy 14 Spectre ក៏គឺជាគំរូកុំព្យូទ័រយួរដៃដំបូងគេត្រូវបានបំពាក់នូវ chip NFC ​ដែលអនុញ្ញាត
អោយម៉ាស៊ីនអាចធ្វើការចែករំលែកទិន្នន័យពត៌មានផ្សេងៗ ក៏ដូចជា link គេហទំព័រជាមួយ
នឹងបណ្តាឧបករណ៍ចល័តដែលមានបំពាក់ NFC នេះបានយ៉ាងងាយស្រួលទៀតផង។
HP អោយដឹងថាផលិតផលថ្មីនេះនឹងចាប់ផ្តើមធ្វើចរាចរនៅក្នុងទីផ្សារប្រទេសអាមេរិកចាប់
ពីថ្ងៃទី ៨ កុម្ភៈ ២០១២ ខាងមុខនេះជាមួយតំលៃ ១៣៩៩ដុល្លាអាមេរិកក្នុងមួយគ្រឿង និង
រហូតដល់ខែមិនាក្រុមហ៊ុននឹងនាំផលិតផលនេះចូលទៅកាន់ទីផ្សារមួយចំនួនទៀតដូចជា
កាណាដា អង់គ្លេស Switzerland អាល្លឺម៉ង់ អូស្រ្តាលី ជប៉ុន សិង្ហបូរី Chile និង Mexico ផង
ដែរ៕

ពត៌មានលំអិតរបស់ HP Envy 14 Spectre ៖

-អេក្រង់ ៖ ទំហំ ១៤អ៊ីង resolution ១៦០០ x ៩០០ pixel Radiance Display
-CPU ៖ ប្រភេទ Intel Core i5-2467M
-RAM ៖ ទំហំ ៤GB
-ថ្ម ៖ ប្រើបានរយៈពេល ៩ម៉ោង
-សំលេង៖ Beats Audio
-HP Wireless Audio, Intel WiDi
-ទំងន់ ៖ ១,៧គីឡូក្រាម
-Hard disk ៖ SSD ២៥៦GB
-បច្ចេកវិទ្យា Intel Rapid Start (reboot លឿន)
-HP CoolSense (ប្រព័ន្ធគ្រប់គ្រងសំរាប់ធ្វើអោយម៉ាស៊ីនត្រជាក់)
-Webcam HP TrueVision HD
-តំណភ្ជាប់ ៖ USB 3.0, HDMI, Mini DisplayPort

ប្រភព៖ Engadget
ដោយ៖ រស្មី

Tags: electronictechnologylaptopultrabookbeats audioces 2012envy 14 spectrerapid starttruevision hd