CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Dell បង្ហាញវត្តមាន ultrabook ថ្មីរបស់ខ្លួនមានឈ្មោះថា XPS 13

ផលិតផលថ្មីនេះប្រើប្រាស់ chip ប្រភេទ Intel Sandy Bridge Core i5, RAM ៤GB , Hard disk
ប្រភេទ SSD ទំហំ ១២៨GB ជាមួយអេក្រង់ទំហំ ១៣អ៊ីងនិងប្រើប្រាស់កញ្ចក់មានគុណភាព
ខ្ពស់ Gorilla Glass ។


គំរូ ultrabook របស់ Dell នេះមានឈ្មោះថា XPS 13 ដែលទើបតែត្រូវបានក្រុមហ៊ុនឧទ្ទេស
នាមបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៌ CES ២០១២ នេះ។ XPS 13 មានទំងន់ ១,៣៥គីឡួ
ក្រាម ដែលមានគំរបធ្វើពីសារធាតុអាលុយមីញ៉ូម ចំណែកគ្រោងធ្វើពីសារធាតុកាបូន។ ផ្នែក
ដែលមានកំរាស់ក្រាស់បំផុតគឺ ១៨មីលីម៉ែត្រ និងស្តើងបំផុត ៦មីលីម៉ែត្រ។ Dell XPS 13 នេះ
នឹងចាប់ផ្តើមដាក់លក់នៅក្នុងទីផ្សារចាប់ពីខែកុម្ភៈ ខាងមុខនេះជាមួយតំលៃចាប់ពី ១០០០
ដុល្លាអាមេរិកឡើងទៅ។
Dell XPS 13 មានរូបសណ្ឋានខាងក្នុងចាប់ពីប្រភេទ Chip Core i5 Hard disk ប្រភេទ SSD
ទំហំ ១២៨GB, RAM ៤GB, Keyboard ប្រភេទ chiclet ដែលមានបញ្ចេញពន្លឺ។ អ្នកប្រើប្រាស់
ក៏អាចធ្វើការជ្រើសរើស Hard disk SSD មានទំហំ ២៥៦GB និង chip Core i7 ផងដែរ។ Chip
របស់ XPS 13 ជាប្រភេទ Intel Sandy Bridge ដែលនៅចុងឆ្នាំ ២០១២ នេះ ក្រុមហ៊ុនមាន
គំរោងនឹងធ្វើការបញ្ចេញនូវផលិតផលដែលប្រើប្រាស់ chip Ivy Bridge ទៀតផង។

អេក្រង់របស់ XPS 13 មានទំហំ ១៣អ៊ីង កំរិតពន្លឺ ៣០០ nit, resolution ១៣៦៦x ៧៦៨ pixel
និងប្រើប្រាស់កញ្ចក់ដែលធុនបំផុតប្រភេទ Gorilla Glass ។ ប្រើប្រាស់ Card ក្រាហ្វិកប្រភេទ
Intel HD 3000 ថ្មមានចំណុះ ៤៧Wh ដែលអាចអោយម៉ាស៊ីនដំណើរការបានក្នុងរយៈពេល
៨ម៉ោង។ Ultrabook នេះក៏មានកន្លែងសំរាប់ភ្ជាប់ Bluetooth 3.0 អមជាមួយបច្ចេកវិទ្យាមួយ
ចំនួនរបស់ Intel ដូចជា Smart Connect និង Rapid Start ដែលបច្ចេកវិទ្យាទាំងពីរនេះជួយ
អោយម៉ាស៊ីនអាចធ្វើការ Update ពត៌មាននៅលើបណ្តាកម្មវិធី website ដោយស្វ័យប្រវត្តិនៅ
ពេលដែលម៉ាស៊ីនស្ថិតក្នុងរបប "Sleep" និងអាចដំណើរធម្មតាវិញពីស្ថានភាព " Hibernate"
ដែលចំណាយពេលត្រឹមតែ ៥ ទៅ ៦ វិនាទីប៉ុណ្ណោះ៕

ប្រភព៖ Engadget
ដោយ៖ រដ្ឋា

Tags: electronictechnologylaptopultrabookdellces 2012xps 13andy bridgegorilla glasssandy bridgesmart connect