CamNews

ទូរស័ព្ទ ផលិតផលថ្មី 

Lenovo K800 ៖ Smartphone ដំបូងប្រើប្រាស់ Chip Intel

ទូរស័ព្ទ smartphone ដំបូងគេនៅលើពិភពលោកដែលដំណើរដោយ chip Medfield របស់
Intel ត្រូវបានដាក់តាំងបង្ហាញវត្តមាននៅក្នុងកម្មវិធីតាំងពិព័រណ៌ CES ក្នុងឆ្នាំនេះដែល
កំពុងតែប្រារព្ធធ្វើឡើងនៅក្នុងប្រទេសអាមេរិក និងជាផលិតផលថ្មីមួយទៀតរបស់ក្រុម
ហ៊ុន Lenovo។ ទូរស័ព្ទថ្មីនេះឈ្មោះថា K800 និងមានការរចនាយ៉ាងស្រស់ស្អាតគួរអោយ
ចាប់អារម្មណ៍ផងដែរ បើទោះបីជាវាមានរាងក្រាស់បន្តិចក៏ពិតមែន។ ទូរស័ព្ទនេះដំណើរ
ការលើប្រព័ន្ធប្រតិបត្តិការ Android 2.3.7 ដែលតាមការអោយដឹងពីក្រុមហ៊ុនថានឹងធ្វើការ
Update ឡើងជា Android 4.0 នៅរយៈពេលដ៏ខ្លីខាងមុខនេះផងដែរ។ ដោយឡែកទូរស័ព្ទ
ថ្មីនេះក៏ត្រូវបានធ្វើការកែសម្រួលលើផ្នែក Interface អោយមានលក្ខណៈប្រហាក់ប្រហែល
គ្នាទៅនឹង Interface នៅលើឧបករណ៍ tablet Lenovo ទៀតផង។

K800 ប្រើប្រាស់ Chip Intel ល្បឿន ១.៦GHz អេក្រង់ប្រភេទ TFT HD 720p ទំហំ ៤,៥អ៊ីង
កាមេរ៉ាទំហំ ៨MP ។ ទូរស័ព្ទនេះក៏មានបំពាក់នូវបច្ចេកវិទ្យាមួយចំនួនផ្សេងទៀតផងដែរ
ដូចជា WCDMA HSPA+ 21Mbps, Wi-Fi 802.11n, Bluetooth 3.0 និង GPS ។ ជាពិសេស
គឺបច្ចេកវិទ្យា WiDi � ដែលជាបច្ចេកវិទ្យាមួយអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបញ្ជូនរូប
ភាព 720p30 ទៅកាន់ទូរទស្សន៍ទំនើបៗពេលបច្ចុប្បន្ននេះផងដែរ៕



ប្រភព៖ Theverge
ដោយ ៖ រដ្ឋា

Tags: electronicsmartphonetechnologybluetooth 3.0android 4.0lenovolenovo k800chip medfieldandroid 2.3.7tft hd 720pwcdma hspa+ 21mbpswi-fi 802.11nk800