នៅក្នុងពិភពលោក ការស្វាគមន៍ ឬជំរាបសួរនៅពេលជួបគ្នា តែងមានភាពខុសគ្នាពីប្រទេស
មួយទៅប្រទេសមួយ និងពីជនជាតិមួយទៅជនជាតិមួយ។
ការស្វាគមន៍របស់ជនជាតិជប៉ុន
ថ្វីបើរបៀបស្វាគមន៍គឺជាការសំដែងនូវភាពរាក់ទាក់របស់មនុស្ស ប៉ុន្ដែរបៀបស្វាគមន៍របស់ជន
ជាតិមួយចំនួន ហាក់បីដូចជាសំដែងការស្និទ្ធិស្នាលហួសហេតុ។ ក្នុងនោះមានដូចជា របៀបស្វា
គមន៍ដោយការឱប ការថើបថ្ពាល់ ឬការថើបដៃ និងការស្ទាបទ្រូងជាដើម។
ការស្វាគមន៍ ឬជំរាបសួរដោយការសំពះរបស់ជនជាតិខ្មែរ
ការស្វាគមន៍បែបសម័យថ្មី
ដើម្បីសំដែងការស្វាគមន៍អោយបានត្រឹមត្រូវទៅតាមកាលៈទេសៈ នៅពេលចូលទៅក្នុងតំបន់
ឬប្រទេសណាមួយ អ្នកគួរតែស្វែងយល់ពីរបៀបនៃការស្វាគមន៍របស់ជនជាតិនៃប្រទេសនោះ
អោយបានច្បាស់។ ទោះជាយ៉ាងណាក៏ ក្នុងនាមជាកូនខ្មែរ អ្នកគួរតែប្រើប្រាស់របៀបស្វាគមន៍
តាមបែបប្រពៃណីខ្មែរទើបជាការប្រសើរ។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD