CamNews

បច្ចេកវិទ្យា 

Kodak ប្តឹង Apple និង HTC ពីបទចោទប្រកាន់ថា បានរំលោភលើកម្មសិទ្ធិបញ្ញរបស់ខ្លួន

ក្រុមហ៊ុន Kodak ដែលត្រូវបានគេដឹងថាកំពុងតែជួបនូវវិបត្តិដ៏ធ្ងន់ធ្ងរ និងក៏ប្រហែលជាត្រូវ
ដាក់ពាក្យប្រកាសពីការក្ស័យធនរបស់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខនោះ កាលពីពេលថ្មីៗនេះ
ក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងរបស់ខ្លួនមួយទៅកាន់តុលាការនៅក្នុងទីក្រុង New York
ប្រទេសអាមេរិក ដោយធ្វើការចោទប្រកាន់ថាក្រុមហ៊ុន Apple និង HTC បានរំលោភលើ
កម្មសិទ្ធិបញ្ញរបស់ខ្លួន។

ចំពោះកម្មសិទ្ធិបញ្ញាដែលក្រុមហ៊ុនទាំងពីរ Apple និង HTC បានរំលោភបំពាននោះត្រូវបាន
Kodak អោយដឹងថាមានទាំងអស់ចំនួន ៩ ប័ណ្ណកម្មសិទ្ធិ។ ហើយក្នុងនោះដែរ Apple បាន
ល្មើសលើប័ណ្ណកម្មសិទ្ធិរបស់ Kodak ចំនួន ៤​ និង ៥ ផ្សេងទៀតគឺ HTC។ នៅក្នុងពាក្យ
បណ្តឹងនោះ Kodak ចោទថាក្រុមហ៊ុនទាំងពីរនោះបានប្រើប្រាស់ដោយខុសច្បាប់នូវបច្ចេក
វិទ្យាបញ្ជូនរូបភាពចូលទៅកាន់ឧបករណ៍ចល័ត និងមុខងារសំរាប់មើលរូបភាពមុន នៅលើ
ទូរស័ព្ទ smartphone របស់ HTC។ ក្នុងពាក្យបណ្តឹងនោះបានអោយដឹងទៀតថាបណ្តាទូរ
ស័ព្ទ iPhone,ស្រឡាយនៃប្រភេទទូរស័ព្ទ EVO របស់ HTC និងឧបករណ៍ tablet របស់ក្រុម
ហ៊ុនទាំងពីរគឺសុទ្ធតែជាផលិតផលដែលស្ថិតនៅក្នុងបញ្ជីនៃពាក្យបណ្តឹងរបស់ Kodak ទាំង
អស់។

គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទីមួយដែល Apple និង Kodak មានបញ្ហានៅក្នុង
រឿងបណ្តឹងស្តីពីបទល្មើសរំលោភលើកម្មសិទ្ធិបញ្ញានោះឡើយ។ កន្លងមក Apple និង RIM
ក៏ធ្លាប់បានក្លាយជាមុខសញ្ញានៃការចោទប្តឹងពីខាងភាគី Kodak ជាមួយនឹងបទចោទប្រកាន់
ប្រហាក់ប្រហែលគ្នានេះផងដែរ។ ដោយឡែកចំពោះ Kodak ពួកគេមានសង្ឃឹមយ៉ាងមុតមាំ
ទៅលើមុខជំនួញនៃប័ណ្ណកម្មសិទ្ធិនេះ ផ្ទុយមកវិញប្រសិនបើពួកគេទទួលបរាជ័យ ពួកគេ
នឹងត្រូវដាក់ពាក្យប្រកាសពីការក្ស័យធុនរបស់ខ្លួន៕

ប្រភព៖ Engadget
ដោយ ៖ រដ្ឋា

Tags: electronictabletappletechnologyhtcpatentrimkodak