នៅក្នុងសង្គមបច្ចុប្បន្ន អ្នកប្រហែលជាបានឃើញផ្ទាល់នឹងភ្នែកនូវករណីរងរបួស ហូរឈាមស្រោច
ពេញដី ប៉ុន្ដែគេហាក់មិនបានឃើញអ្នកណាមួយចេញមុខមកជួយឃាត់ឈាម ក្រៅតែពីគ្រូពេទ្យ។
ម្យ៉ាងទៀត មនុស្សតិចតួចណាស់ដែលដឹងអំពីរបៀបឃាត់ឈាម នៅពេលខ្លួនត្រូវរបួសហូរឈាម។
ពេលជួយអ្នកមានរបួសហូរឈាម បន្ទាប់ពីលាងដៃស្អាត និងបានពាក់ស្រោមដៃពេទ្យ
(ថង់ផ្លាស្ទិចស្ដើង ក៏បាន) អ្នកត្រូវ ៖
១/ ឱ្យអ្នករងរបួស ដេកចុះ ហើយយកភួយរុំខ្លួនប្រាណ។ លើកកន្លែងរបួសឱ្យខ្ពស់ទៅលើ។
២/ ជូតធូលី ស្នាមប្រឡាក់ ឬរបស់ដែលជាប់នឹងរបួស ប៉ុន្ដែ ដាច់ខាត មិនត្រូវដករបស់ដែលជាប់
ជ្រៅ នៅលើមុខរបួស។
៣/ ប្រើក្រណាត់ស្អាត សំឡី ឬបង់ បិទតឹងទៅលើរបួស ក្នុងរយៈពេលយ៉ាងតិច ២០នាទី ដោយ
មិនត្រូវបើកមើលមុខរបួស។
៤/ បន្ថែមសំឡី ឬបង់ ពេលចាំបាច់។
៥/ ប្រសិន ឈាមនៅតែហូរ ចូរចងរឹតសរសៃឈាម ត្រង់កន្លែងដូចខាងក្រោម ៖
ក/ ចងរឹតត្រង់ផ្នែកខាងលើនៃកែងដៃ និងក្រោមក្លៀក។
ខ/ ចង់រឹតត្រង់ផ្នែកខាងក្រោយរបស់ក្បាលជង្គង់។
ច្របាច់ ម៉ាស្សាថ្នមៗ ដើម្បីឱ្យសរសៃឈាមទាំងនេះ នាំចរន្ធឈាមទៅកាន់ក្បែរឆ្អឹង។ រក្សាម្រាម
ដៃឱ្យជាប់ ហើយដៃម្ខាងទៀត កាន់កន្លែងរបួសឱ្យជាប់។
៦/ នៅពេលឈាមលែងហូរ ចូររក្សារាងកាយត្រង់កន្លែងរបួសឱ្យនឹង រួចបិទរបួសមកវិញ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ប្រើដៃជាសញ្ញា គួរតែប្រុងប្រយ័ត្ន ព្រោះល្អអាចទៅជា អាក្រក់
វិធីសង្គ្រោះបន្ទាប់ ចំពោះអ្នកលង់ទឹក
ប្រយ័ត្ន! មនុស្សស្មោះត្រង់នៅពេលព្រឹក នឹងកុហកនៅពេលល្ងាច
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH