CamNews

ផលិតផលថ្មី 

JVC បង្ហាញវត្តមានកាមេរ៉ាថតវីដេអូ 4K តំលៃ ៤៩៩៥ដុល្លាអាមេរិក

ស្របពេលជាមួយគ្នានឹងការបង្ហាញខ្លួននៃផលិតផលទូរទស្សន៍មាន resolution រហូត
ដល់ 4K នោះ ដោយឡែកនៅក្នុងកម្មវិធីតាំងពិព័រណ៌ CES ឆ្នាំនេះក៏មានការបង្ហាញវត្ត
មាននៃឧបករណ៍កាមេរ៉ាថតវីដូថ្មីមួយទៀតដែលអាចថតវីដេអូមាន resolution ខ្ពស់បំ
ផុតមកពីខាងក្រុមហ៊ុន JVC មានឈ្មោះថា GY-HMQ10 ផងដែរ។
ខុសពីកាមេរ៉ាថតវីដេអូ 4K C300 របស់ Canon, GY-HMQ10 របស់ JVC នេះអាចថតវីដេអូ
បានច្បាស់បំផុតដែលមាន resolution ឡើងរហូតដល់ 4K និងអាចដាក់បញ្ចាំងដោយផ្ទាល់
នៅលើ HDTV តាមរយៈការតភ្ជាប់ HDMI ទៀតផង។ ទន្ទឹមនឹងមុខងារអាចថតវីដេអូ 4K
(resolution ៣៨៤០x ២១៦០ pixel) GY-HMQ10 របស់ JVC ក៏អាចថតរូបភាពប្រភេទជា HD
រឺ Full-HD បានផងដែរ។ ចំពោះវីដេអូ 4K ដែលទទួលបានដោយ sensor CMOS ១/២ អ៊ីង
នឹងត្រូវបានធ្វើការកែសំរួលដោយ chip Falconbrid LSI ដែលមានបំពាក់នៅក្នុង GY-HMQ10
របស់ JVC។ GY-HMQ10 មានអង្គចងចាំប្រភេទ SDHC ទំហំ ៣២GB ចំនួន ៤ ត្រូវបានបំពាក់
ក្នុងកាមេរ៉ា និងអាចថតវីដេអូ 4K បានក្នុងរយៈពេល ២ម៉ោង។ JVC អោយដឹងថាផលិតផល
ថ្មីនេះនឹងចាប់ធ្វើចរាចរនៅក្នុងទីផ្សារចាប់ពីខែ មិនា ខាងមុខជាមួយតំលៃ ៤៩៩៥ ដុល្លា
អាមេរិកក្នុងមួយគ្រឿង៕

រូបសណ្ឋានលំអិតរបស់ JVC GY-HMQ10 ៖


ប្រភព៖ JVC
ដោយ៖ រស្មី

Tags: electronictechnologycesjvc4k digital camcordergy-hmq10sdhcvideo camera