ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិនឈ្មោះ Huawei ទើបតែបានដាក់តាំងបង្ហាញនូវគំរូទូរស័ព្ទ
ថ្មីបំផុតមួយទៀតរបស់ខ្លួនមានឈ្មោះថា Ascend P1 S និងដែលត្រូវបានចាត់ទុកថាគឺជា
ទូរស័ព្ទ smartphone ដែលមានកំរាស់ស្តើងបំផុតនៅក្នុងពិភពលោក ជាមួយកំរាស់ត្រឹមតែ
៦,៦៨មីលីម៉ែត្រប៉ុណ្ណោះ។
Ascend P1 S ប្រើប្រាស់អេក្រង់ Super AMOLED មានទំហំ ៤,៣អ៊ីងនិងមាន resolution qHD
(៩៦០x ៥៤០ pixel) ជាមួយនឹងកញ្ចក់ប្រភេទ Corning Gorilla Glass ដែលអាចការពារបាន
ពីការដាច់ស្នាមផ្សេងៗ។ ទូរស័ព្ទថ្មីនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ថ្មីបំផុត
Ice Cream Sandwich របស់ Google និងប្រើប្រាស់ Chip Dual core Cortex A9 មានល្បឿន
១,៥GHz, Chip ក្រាហ្វិកប្រភេទ SGX 540 ,RAM ទំហំ ១GB ។ នៅផ្នែកខាងមុខរបស់ទូរស័ព្ទ
មានបំពាក់កាមេរ៉ាទំហំ ១,៣ megapixel ខណៈពេលដែលកាមេរ៉ានៅផ្នែកខាងក្រោយមាន
ទំហំ ៨ megapixel និងអាចថតវីដេអូគុណភាពខ្ពស់ 720p និង 1080p ទៀតផង។ ចំពោះថ្ម
របស់ទូរស័ព្ទនេះវិញមានចំណុះ ១៦៧០mAh ។ Ascend P1 S តាមគំរោងរបស់ Huawei អោយដឹងថានឹងចាប់ផ្តើមចេញលក់នៅក្នុងត្រីមាសទី ២ ខាងមុខនេះហើយ ប៉ុន្តែតំលៃនៅ
មិនទាន់មានការបង្ហាញអោយដឹងនៅឡើយ៕
ប្រភព៖ Zing
ដោយ៖ រដ្ឋា