កាលពីពេលថ្មីៗនេះក្រុមហ៊ុន Parrot ទើបតែបានបង្ហាញនូវឧបករណ៍កាសស្តាប់ថ្មីមួយ
ទៀតរបស់ខ្លួនជាមួយមុខងារ Touch យ៉ាងពិសេស។ ហើយនេះក៏គឺជាគំរូកាសស្តាប់
ដំបូងគេក្នុងពិភពលោកផងដែរដែលមានបំពាក់នូវបច្ចេកវិទ្យា NFC ។
ផលិតផលថ្មីនេះមានឈ្មោះថា Zik ឥតខ្សែនិងមិនមានប៊ូតុងសំរាប់ចុចណាមួយនៅលើតួ
ខ្លួននៃឧបករណ៍នេះឡើយ ដោយជំនួសមកវិញនូវ panel មួយបន្ទះដែលមានផ្ទៃជាប្រភេទ
Touch និងមានមុខងារបញ្ជារគ្រប់គ្រាន់ដូចជា តំឡើង/បន្ថយសំឡេង រឺជ្រើសរើសបទចំ
រៀងជាដើម...។ ក្រៅពីនោះ Zik ក៏មានមុខងារអាចកាត់បន្ថយសំឡេងរំខានខាងក្រៅបាន
យ៉ាងមានប្រសិទ្ធភាពទៀតផង ហើយពិសេស Zik ក៏មានបំពាក់នូវបច្ចេកវិទ្យា DSP ដែល
ជាបច្ចេកវិទ្យាអាចធ្វើការកែប្រែសំលេងនៃបទភ្លេងបានជាច្រើនប្រភេទផ្សេងៗគ្នាផងដែរ។
Zik ក៏មានបំពាក់នូវបច្ចេកវិទ្យាឥតខ្សែដូចជា Bluetooth និង NFC ដែលអ្នកប្រើប្រាស់មាន
ភាពងាយស្រួលបំផុតគឺគ្រាន់តែប៉ះទៅលើឧបករណ៍កាសនោះ នោះវានឹងធ្វើការតភ្ជាប់
ដោយស្វ័យប្រវត្តិ និងស្របពេលជាមួយគ្នានោះមុខងាររបស់ Zik ជាច្រើនក៏ត្រូវបានចាប់
ដំណើរការ តួយ៉ាងដូចជានៅពេលអ្នកស្តាប់ដកកាសចេញពីត្រចៀក(ឈប់ស្តាប់) នោះ
បទចំរៀងនឹងត្រូវបានផ្អាកផងដែរ និងផ្ទុយមកវិញ។ ចំពោះតំលៃរបស់ Zik នេះក្រុមហ៊ុន
មិនទាន់ប្រកាសអោយដឹងនៅឡើយ៕
ប្រភព៖ Theverge
ដោយ៖ រដ្ឋា