CamNews

ទូរស័ព្ទ 

អតិថិជនគាំទ្រ Apple ក្នុងប្រទេសចិនបង្កភាពចលាចល បន្ទាប់ពីក្រុមហ៊ុនបិទទ្វារមិនលក់ផលិតផលអោយពួកគេ

អតិថិជនគាំទ្រ Apple នៅក្នុងប្រទេសចិនបានមកតំរៀបជួរគ្នាតាំងពីព្រឹកព្រហាមនៅមុខ
Apple Store ក្នុងសង្កាត់ Sanlitun ក្នុងទីក្រុងប៉េកាំង មានចំនួនយ៉ាងច្រើនកុះករក្រោមអា
កាសធាតុត្រជាក់ ៩អង្សារ ដើម្បីរង់ចាំទិញទូរស័ព្ទ iPhone 4S ពីក្រុមហ៊ុន ដែលតាមការ
ប្រកាសអោយដឹងកន្លងមកពីខាង Apple ថានឹងចាប់ផ្តើមបើកទ្វារនៅម៉ោង ៧ព្រឹក។ ប៉ុន្តែ
រហូតដល់ម៉ោង ៧ និង ១៥​នាទីហាងនោះនៅតែមិនទាន់បើកទ្វារទៀត ជាហេតុធ្វើអោយ
មនុស្សជាច្រើនចាប់ផ្តើមផ្ទុះសម្រែកខ្លាំងៗ និងថែមទាំងហៅហាងលក់នោះថាជា" ហាង
បោកប្រាស់" ទៀតផង គឺនៅបន្ទាប់ពីមានបុគ្គលិកមា្នក់ប្រកាសតាមមីក្រូប្រាប់ថាហាងមិន
បើកទា្វរលក់ទេនៅថ្ងៃនោះ ដោយមិនមានបញ្ជាក់ប្រាប់ពីមូលហេតុអ្វីទាំងអស់។






យោងតាមប្រភពពត៌មាន Bloomberg អោយដឹងថា ក្នុងចំណោមនៃហ្វូងមនុស្សទាំងនោះ
មានរហូតដល់ ៩៩% គឺសុទ្ធតែជាមេក្រុមដឹកនាំ ដែលពួកគេបានប្រុងប្រៀបរៀបចំជាមុន
យ៉ាងច្បាស់លាស់បំផុត ដោយធ្វើការបែកចែកជាក្រុមមានមនុស្សចាប់ពី ៣០នាក់រហូត
ដល់ ៥០នាក់។ ហើយនៅពេលដែលមានសេចក្តីប្រកាសថាមិនបើកទ្វារលក់នោះ ក្រុម
មនុស្សទាំងនោះក៏បានបញ្ចេញសម្មភាពភ្លាមៗផងដែរដើម្បីធ្វើការជំទាស់ ដោយពួកគេ
បានយកស៊ុតមកគប់ទៅលើហាងលក់ផលិតផលនោះយ៉ាងអនាធិបតេយ្យ។ រីឯអ្នកយាម
ហាងវិញក៏ត្រូវបានក្រុមមនុស្សទាំងនោះដេញវាយទៀតផង។ ក្រោយមកប៉ូលីសនៅក្នុង
តំបន់ក៏បានចេញមកធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ទង្វើទាំងអស់នេះ។ លោក Carolyn Wu
អ្នកនាំពាក្យរបស់ Apple ក្នុងទីក្រុងប៉េកាំងមិនបានលើកទូរស័ព្ទ រឺក៏ឆ្លើយតបនឹងសំនួរដែល
បានផ្ញើជា email ទាក់ទងនឹងហេតុការណ៍ខាងលើនោះឡើយ។

ដោយឡែកនៅក្នុងទីក្រុងសៀងហៃ ក៏មានហេតុការណ៍ស្រដៀងគ្នានេះដែរគឺមានមនុស្ស
យ៉ាងច្រើនកុះករដែលត្រូវបានដឹងថាគឺជាប្រជាជនក្នុងតំបន់នោះនិងដែលត្រូវបានគេជួល អោយមកតំរៀបជួរគ្នាដើម្បីរង់ចាំទិញផលិតផល iPhone 4S របស់ Apple ក្នុងសំលៀក
បំពាក់និងមួកមានពណ៌ដូចៗគ្នាផងដែរ។

http://www.youtube.com/watch?v=3i0JCZLwWxA&feature=player_embedded

គួរបញ្ជាក់ផងដែរថា Apple លក់បានចំនួន ៥,៦លានគ្រឿងនៃផលិតផលទូរស័ព្ទ iPhone
របស់ខ្លួននៅក្នុងប្រទេសចិនក្នុងកំឡុង ៩ ខែក្នុងឆ្នាំ ២០១១ កន្លងទៅ ដែលចំនួននេះ
ដណ្តើមបាន ១០,៤% នៃចំណែកទីផ្សារ smartphone ក្នុងត្រីមាសទី៣ ឆ្នាំ ២០១១​ កន្លង
ទៅនេះ៕
ប្រភព៖ Zing
ដោយ៖ រស្មី

Tags: electronicapplesmartphonetechnologyiphoneiphone 4sapple store