CamNews

ថេបប្ល៊ែត 

Tablet Tegra 3 តំលៃ ២០០ ដុល្លាអាមេរិកនឹងបង្ហាញ វត្តមានក្នុងពេលឆាប់ៗនេះហើយ

នៅក្នុងសេចក្តីថ្លែងការណ៍មួយជាមួយទំព័រ New York Times កាលពីពេលថ្មីៗនេះ CEO របស់ក្រុម
ហ៊ុនផលិត Chip Nvidia លោក Jen-Hsun Huang បានអោយដឹងថា ក្រុមហ៊ុនរបស់លោកបានរក
ឃើញនូវវិធីសាស្រ្តក្នុងការបញ្ចុះតំលៃនៃការផលិត chip Quad core Tegra 3 ដើម្បីជួយអោយ
ក្រុមហ៊ុនអាចធ្វើការផលិតនូវសមាសភាគផ្សំមានតំលៃទាបបំផុត។ ប្រការនេះគឺបានជួយអោយ
តំលៃដាក់លក់របស់ឧបករណ៍ tablet quad core Tegra 3 មានតំលៃទាបបំផុត គឺប្រហែល ២០០
ដុល្លាអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង។ ហើយក៏នឹងចាប់ផ្តើមដាក់បង្ហាញវត្តមាននៅក្នុងរដូវវិស្សម
កាលខាងមុខនេះផងដែរ។ Asus Transformer Prime គឺជាឧបករណ៍ Tablet ដំបូងគេក្នុងពិភពលោក
ដែលត្រូវបានបំពាក់ដោយ Chip Tegra 3 នេះ។

លោក Jen-Hsun Huang អោយដឹងថា៖"តំលៃនៃវត្ថុធាតុដើមសំរាប់ផលិត Tegra 3, ជាពិសេសអង្គ
ចងចាំ chips នឹងធ្លាក់តំលៃមកត្រឹមតែប្រហែលជា ១៥០ ដុល្លាអាមេរិក។ ហេតុដូច្នេះហើយអ្នកប្រើ
ប្រាស់មានឱកាសដើម្បីអាចទិញឧបករណ៍ tablet ប្រើប្រាស់ chip ប្រភេទនេះជាមួយតំលៃប្រហែល
ត្រឹមតែ ១៩៩ ដុល្លាអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង"។
Tablet Quad core ដំបូងប្រើប្រាស់ chip Tegra 3 របស់ Asus

លោក Huang ក៏បានអោយដឹងបន្ថែមដែរថា បច្ចុប្បន្នឧបករណ៍ Tablet Android មិនទទូលបានជោគ
ជ័យដូចការរំពឹងទុករបស់លោកនោះឡើយ។ ហេតុដូច្នេះ នៅពេលខាងមុខ Nvidia និងឆ្ពោះទៅរក
ការផលិត chip សំរាប់ឧបករណ៍ tablet ដំណើរការដោយ Windows 8 វិញ។ លោក Huang បានថ្លែង
ថា"ចំពោះអ្នកប្រើប្រាស់ភាគច្រើន ពួកគេត្រូវការ Windows ជាចាំបាច់បំផុតដើម្បីធ្វើការ ហើយ
ឧបករណ៍ tablet ប្រើប្រាស់ chip Quad core និងដំណើរការដោយ Windows 8 នឹងក្លាយជាសមិទ្ធិ
ផលមួយដ៏សមស្របបំផុតសំរាប់ពួកគេ" ។

គួរបញ្ជាក់ថា កន្លងមកមានពត៌មានចរចាមអារ៉ាមជាច្រើនបានធ្វើការចុះផ្សាយថាឧបករណ៍ tablet
របស់ Google នឹងមានតំលៃលក់ចាប់ពី ១៥០ ទៅ ២០០ ដុល្លាអាមេរិកក្នុងមួយគ្រឿង ហើយក៏នឹង
បំពាក់ដោយ chip ប្រភេទ quad core ផងដែរ និងកំពុងតែធ្វើការផលិតនៅក្នុងខែនេះទៀតផង៕
ប្រភព៖ Techradar
ដោយ៖ រស្មី

Tags: TechnologyelectronicAndroid tabletNvidia Tegra 3Quad coretabletsWindows 8iPad