CamNews

អ៊ីរ៉ង់សាកបាញ់គ្រាប់ផ្លោង ដែលអាចធ្វើសង្គ្រាមជាមួយ អ៊ីស្រាអ៊ែលបាន

ក្រុងតេអ៊ីរ៉ង់៖ តាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់​ បានអោយដឹងថា កាល
ពីថ្ងៃអង្គារនេះ ប្រទេស អ៊ីរ៉ង់បានសាកបាញ់គ្រាប់ផ្លោងរបស់ខ្លួនពីតំបន់វាលខ្សាច់មួយ ដែល
គ្រាប់មីស៊ីលនេះអាច ជាគ្រាប់គំរាមកំហែងដល់ប្រទេស អ៊ីស្រាអ៊ែលផងដែរ។



តាមប្រភពពត៌មានខាងលើបានអោយដឹងថា​ ប្រភេទគ្រាប់ផ្លោងមីស៊ីលដែលមានឈ្មោះថា
​Shahab3 ត្រូវបានបាញ់ចេញពីតំបន់វាលខ្សាច់ Kavir កាលពីព្រឹកថ្ងៃ អង្គារនេះ ហើយគេនឹង
គ្រោងបញ្ចប់ការបាញ់នេះនៅថ្ងៃ ពុធស្អែកនេះតែម្ដង។  គួររំលឹកផងដែរថា គ្រាប់ Shahab 3
នេះគឺអាចបាញ់បានចម្ងាយរហូតដល់ ២,០០០ គីឡូម៉ែត្រ (១,២០០ miles) ឯណ្ណោះ។ លើស
ពីនេះទៅទៀត ប្រទេសនេះក៏នៅមានប្រភេទ Shahab1, Shahab2 ទៀតផងដែរ។





តាមសេចក្ដីរាយការណ៍របស់ ISNA ភ្នាក់ងារសារពត៌មានពិសេស បានអោយដឹងថា ប្រទេស
អ៊ីរ៉ង់ធ្វើយ៉ាងនេះគឺ ក្នុងគោលបំណងបង្ហាញ ពីភាពមានឥទ្ធិពលនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន
ដល់បណ្ដាប្រទេសទាំអស់ នៅលើពិភពលោក។ ប៉ុន្ដែធាតុពិតនោះគឺថា ប្រទេសអ៊ីរ៉ង់មានបំ
ណងយ៉ាងច្បាស់ គឺការគម្រាមកំហែងដល់ប្រទេសជាសត្រូវរបស់ខ្លួនគឺ អ៊ីស្រាអ៊ីល តែម្ដង។
លើសពីនេះ គឺកាន់តែបង្ហាញយ៉ាងច្បាស់ថា អ៊ីរ៉ង់កំពុងគម្រាមកំហែងយ៉ាងខ្លាំងដល់
សហរដ្ឋអាមេរិកផងដែរ។ នេះជាវីដេអូក្លីបបង្ហាញពីរូបភាពនេះ សូមចុចដើម្បីមើល៕



ដោយ៖ សារិន
ប្រភព៖asiaone




Tags: news Iran Israel